អង់គ្លេស៖ អតីតខ្សែការពារឆ្នើម លោក RioFerdinand បានជំរុញឲ្យក្លិប Liverpoolតាមចុះហត្ថលេខាយកខ្សែប្រយុទ្ធវ័យក្មេង ErlingHaaland ឲ្យបានមុនក្លិប ManchesterCity និង Manchester United។
ពិតណាស់ Haaland ជាកីឡាករម្នាក់ ដែលមានក្លិបជាច្រើនចង់បាន នាចុងបញ្ចប់រដូវកាលនេះដោយតម្លៃផ្ដាច់កុងត្រារបស់គេពីក្លិប Dortmund គឺចន្លោះពី ៧៥-១០០លានអឺរ៉ូ (ឬប្រមាណ ៨៤-១១២លានដុល្លារ)។ ជាមួយគ្នានេះ សូម្បីតែលោក OleGunnar Solskjaer ក៏បានខិតខំយ៉ាងខ្លាំងដើម្បីនាំយករូបគេមកកាន់ OldTrafford ដែរ កាលលោកនៅមានតួនាទីជាគ្រូបង្វឹក។
ប៉ុន្ដែលោក Ferdinand ដែលជាអតីតកីឡាកររបស់ក្លិបបិសាចក្រហម ជឿជាក់ថា Haaland ស័ក្ដិសមសម្រាប់ក្រុមរបស់លោក Jorgen Kloppជាង។ លោកបានប្រាប់ BT Sport ថា៖
ប្រភព៖ metro