បរទេស៖ ខ្សែបម្រើជម្រើសជាតិដាណឺម៉ាក Christian Eriksen បានដឹងខ្លួនវិញហើយនៅឯមន្ទីពេទ្យ ក្រោយដួលសន្លប់ធំអំឡុងជំនួប UEFA Euro 2020។ នេះបើតាមការបញ្ជាក់ពីសហព័ន្ធបាល់ទាត់ដាណឺម៉ាក។ សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) បញ្ជាក់បន្ថែមថាខ្សែបម្រើវ័យ ២៩ ឆ្នាំ របស់ Inter Milan មានស្ថានភាពល្អប្រសើរឡើងវិញ។
យប់មិញការប្រកួតនៅក្រុងកូប៉ិនហាក ប្រទេសដាណឺម៉ាក ត្រូវបានផ្អាកមុនពេលសម្រាកនៅតង់ទី១ បន្ទាប់ពីអតីតកីឡាករ Tottenham Hotspur ដួលសន្លប់នៅលើទីលាន និង ត្រូវទទួលការសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យនៅលើទីលានតែម្ដង។ ការប្រកួតក៏ត្រូវបានបន្តវិញបន្ទាប់ពីកីឡាករក្រុមទាំង២ស្នើ ហើយជាលទ្ធផលហ្វាំងឡង់បានយកឈ្នះដាណឺម៉ាក១ទល់នឹង០ អ្នករកគ្រាប់ជ័យជម្នះឲ្យ ហ្វាំងឡង់គឺ Joel មុនពេល Hojbjerg ស៊ុតបាល់ ១១ ម៉ែត្រមិនចូល នាទីទី ៧៤ ព្រោះសង្គ្រោះបានដោយអ្នកចាំទីហ្វាំងឡង់ Lukas៕
ប្រភព៖ Reuters