អាមេរិកខាងត្បូង៖ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi បាននិយាយថា គាត់មានការព្រួយបារម្ភអំពីការឆ្លងជំងឺកូវីត-១៩ មុនពេលគាត់ចាប់ផ្តើមប្រកួត Copa America ជាមួយក្រុមជម្រើសជាតិ ចំពេលមានការឆ្លងរាលដាលក្នុងចំណោមក្រុមគូប្រជែង ។
កីឡាករ ឬមន្រ្តីមកពីបូលីវី កូឡុំប៊ី និងវេណេស៊ុយអេឡា បានធ្វើតេស្ត៍រកឃើញវីរុសនេះ សូម្បីតែមុនពេលការប្រកួតអាមេរិកខាងត្បូង ដែលនឹងចាប់ផ្តើមដំណើរការនៅល្ងាចថ្ងៃអាទិត្យនៅ Brasilia ។
Messi ដែលនឹងចូលរួមប្រកួតជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងការប្រកួតបើកឆាកទល់នឹងឈីលីក្នុងទីក្រុង Rio de Janeiro កាលពីថ្ងៃច័ន្ទបាននិយាយថា ការភ័យខ្លាចនៃការឆ្លងវីរុសនេះបានរីករាលដាលនៅក្នុងក្រុម។
លោកបានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ វាធ្វើឱ្យយើងព្រួយបារម្ភ ព្រោះវាជាហានិភ័យសម្រាប់មនុស្សគ្រប់គ្នាដែលឆ្លងជំងឺកូវីត-១៩ ។ យើងព្យាយាមប្រុងប្រយ័ត្ន ប៉ុន្តែវាមិនងាយស្រួលទេ ។ រឿងទាំងនេះនឹងកើតឡើង ។ យើងនឹងព្យាយាមធ្វើអ្វីៗទាំងអស់ដែលយើងអាចធ្វើបាន ដូច្នេះគ្មាននរណាម្នាក់អាចឆ្លងបានទេ ប៉ុន្តែពេលខ្លះវាមិនពឹងផ្អែកតែលើខ្លួនយើងប៉ុណ្ណោះទេ៕