អង់គ្លេស៖ យោងតាមអ្នកកាសែត Fabrizio Romano បានចុះផ្សាយថា ខ្សែប្រយុទ្ធ Raheem Sterling បានព្រមព្រៀងចែកផ្លូវជាមួយ Manchester City ដោយនឹងផ្ទេរទៅ Chelsea ដោយការព្រមព្រៀងរួចរាល់អស់ហើយ រង់ចាំតែការប្រកាសផ្លូវការប៉ុណ្ណោះ។
យ៉ាងណាមិញ សារព័ត៌មាន The Telegraph បានចុះផ្សាយថា កីឡាករសញ្ជាតិអង់គ្លេសរូបនេះទទួលបានប្រាក់ឈ្នួលខ្ពស់ជាងកាលស្នាក់នៅទឹកដី Etihad ទៅទៀតគឺ ភាគីលោក Thomas Tuchel ហ៊ានឲ្យ ៣២៥០០០ ផោន(ស្មើនឹងប្រមាណ ៣៨៨០០០ ដុល្លារ)ក្នុងមួយសប្តាហ៍ ខណៈនៅ Manchester City គឺរូបគេទទួលបានតែ ៣០០០០០ផោន(ស្មើនឹងប្រមាណ ៣៥៨០០០ ?ដុល្លារ)ប៉ុណ្ណោះ។
ចំនួននេះធ្វើឲ្យ Sterling ក្លាយជាកីឡាករ Chelsea ដែលទទួលបានប្រាក់ឈ្នួលខ្ពស់ជាងគេនៅ Chelsea ឯលេខ២បានទៅលើ N'Golo Kante។
គួរបញ្ជាក់ផងដែរថា Raheem Sterling រកបាន១៣១គ្រាប់ និងបញ្ជូនបាល់ ៩៥គ្រាប់ ក្នុងការបង្ហាញខ្លួន៣៣៩ប្រកួតឲ្យ Manchester City៕
ប្រភព៖ sportskeeda