អឺរ៉ុប៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោកហៅកាត់ថា FIFA បានសន្យាថានឹងចាត់វិធានការទៅតាមការគួរទៅលើអ្នកគាំទ្រក្រុមជម្រើសជាតិហុងគ្រី បន្ទាប់ពីពួកគេបានប្រព្រឹត្តិទង្វើមិនសមរម្យទៅលើកីឡាកររបស់ក្រុមជម្រើសជាតិអង់គ្លេសកាលពីយប់ថ្ងៃទី២ខែសីហាកន្លងទៅ។
កាលណោះ អង់គ្លេស បានយកឈ្នះ ហុងគ្រី ៤ទល់នឹង០ក្នុងការប្រកួតវគ្គជម្រុះបាល់ទាត់ពិភពលោកហើយគេសង្កេតឃើញថាអ្នកគាំទ្ររបស់ហុងគ្រីបានគប់កំប៉ុងទឹកក្រូចនិងស្រាបៀរ ដុតកាំជ្រួច ព្រមទាំងប្រើពាក្យរើសអើងពូជសាសន៍ទៅលើកីឡាករជម្រើសជាតិអង់គ្លេសផងដែរ។
លោកនាយករដ្ឋមន្ត្រី Boris Johnson របស់ចក្រភពអង់គ្លេសក៏បានជំរុញឲ្យ FIFA មានចំណាត់ការទៅលើរឿងនេះដែរ ទើបសហព័ន្ធកីឡាបាល់ទាត់ពិភពលោកបានប្រកាសថា៖
គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិហុងគ្រីត្រូវខាងសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហាមឃាត់មិនឲ្យធ្វើម្ចាស់ផ្ទះចំនួនពីរប្រកួតដោយសារអ្នកគាំទ្រធ្លាប់រើសអើងពូជសាសន៍ទៅលើកីឡាកររបស់ក្រុមជម្រើសជាតិព័រទុយកាល់និងបារាំងក្នុងការប្រកួត Euro 2020 ប៉ុន្តែការហាមឃាត់នេះមិនអាចយកមកលាយឡំនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដែលរៀបចំដោយ FIFA បានឡើយ៕
ប្រភព៖ metro