បរទេស៖ ក្លិបអ្នកមានប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត Al-Nassr ត្រូវបានគេរាយការណ៍ថា កំពុងមានផែនការក្នុងការនាំយកកីឡាករ Sergio Ramos និង Luka Modric មករួមក្រុមក្រោយចប់រដូវកាលនេះ។
ជាការពិតណាស់ នៅពេលថ្មីៗនេះ គ្រប់គ្នាបានដឹងហើយថា Al-Nassr ទើបតែនឹងបានធ្វើឲ្យពិភពបាល់ទាត់កក្រើកខ្លាំង តាមរយៈការនាំយក Cristiano Ronaldo មករួមក្រុមជាមួយនឹងកញ្ចប់ទឹកប្រាក់ពលកម្មរហូតដល់ទៅ ២០០លានដុល្លារ/ឆ្នាំ។
បើយោងទៅតាមការចុះផ្សាយរបស់ Marca បានលើកឡើងថា ក្រៅពី Ronaldo គឺ នៅពេលនេះ Al-Nassr គ្រោងនឹងជះលុយបន្ថែមទៀតក្នុងការនាំយក Ramos និង Modric មករួមក្រុម ដែលយើងដឹងថាកុងត្រារបស់ពួកគេជាមួយក្រុមនឹងអស់សុពលភាពក្រោយបញ្ចប់រដូវកាលនេះ៕
ប្រភព៖ thesun