ទំនងអត់? លោក Ten Hag នឹងបើកទ្វារឲ្យកីឡាករឆ្នើមរូបនេះ ដើរចេញពីក្លិបមុនគេ ពេលលោកមកដឹកនាំ Man Utd - TrueID

ទំនងអត់? លោក Ten Hag នឹងបើកទ្វារឲ្យកីឡាករឆ្នើមរូបនេះ ដើរចេញពីក្លិបមុនគេ ពេលលោកមកដឹកនាំ Man Utd

April 19, 2022

បរទេស៖ អ្នកចាត់ការទូទៅថ្មីរបស់ក្លិប Manchester United លោក Erik ten Hag ​ត្រូវបានរាយការណ៍ថា លោកនឹងបើកទ្វារឲ្យ កីឡាករឆ្នើម Cristiano Ronaldo ដើរចេញពីក្លិបមុនគេ។

ជាការពិតណាស់ លោក Ten Hag ត្រូវបានប្រកាសតែងតាំងជា អ្នកដឹកនាំក្រុម Man Utd ថ្មី កាលពីយប់មិញនេះ បន្ទាប់ពីក្លិបតាមចែចូវ អស់ជាយូរ។ លើសពីនេះផងដែរ លោក Ten Hag ក៏មានគម្រោងរួចជាស្រេចសម្រាប់កែប្រែក្រុមបិសាចក្រហមឡើងវិញ ដោយជំហានដំបូងដែល លោកត្រៀមនឹងធ្វើនោះ គឺបើកទ្វារឲ្យ Ronaldo ដើរចេញពីក្លិបតែម្តង។

បើយោងទៅតាមសារកាសែត Dailystar បានចុះផ្សាយឲ្យដឹងថា លោក Ten Hag បានបើកភ្លើងខៀវឲ្យ Ronaldo ដើរ នៅរដូវក្តៅខាងមុខនេះ ដោយលោកយល់ឃើញថា Ronaldo មិនស្ថិតក្នុងគម្រោងរយៈពេលយូរ នៅ Old Trafford របស់លោកនោះទេ៕

ប្រភព៖​ Dailystar

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...