កប់ណាស់! Rashford និង Sancho ចាប់ដៃគ្នាស៊ុតម្នាក់មួយគ្រាប់ ជួយឱ្យ Man UTD តាមស្មើ Leeds ២-២(មានវីដេអូ) - TrueID

កប់ណាស់! Rashford និង Sancho ចាប់ដៃគ្នាស៊ុតម្នាក់មួយគ្រាប់ ជួយឱ្យ Man UTD តាមស្មើ Leeds ២-២(មានវីដេអូ)

February 9, 2023

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០២៣ ក្រុមម្ចាស់ផ្ទះ Manchester United បានបើកទ្វាកីឡដ្ឋាន Old Trafford របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Leeds United នៅក្នុងការប្រកួតសប្តាហ៍ទី ២២ នៃក្របខណ្ឌ Premier League។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ ក្រោយបញ្ចប់ការប្រកួត ៩០ នាទីពេញ Man UTD និង Leeds បានត្រឹមចែកគ្នាម្នាក់មួយពិន្ទុប៉ុណ្ណោះ បន្ទាប់ពីក្រុមទាំង ២ ស្មើគ្នាក្នុងលទ្ធផល ២ ទល់នឹង ២។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្នុងនោះ Leeds ជាអ្នករកគ្រាប់បាល់នាំមុខបានមុន ដែលស៊ុតបញ្ចូលទីដោយកីឡាករ Wilfried Gnonto នៅនាទីទី ១ និងមួយគ្រាប់ទៀតជាការភ្លាត់ធ្វើឱ្យចូលទីខ្លួនឯងដោយខ្សែការពារ Raphael Varane, ចំណែក ២ គ្រាប់តាមស្មើរបស់ Man UTD គឺរកបានដោយ Marcus Rashford នៅនាទីទី ៦២ និង Jadon Sancho នៅនាទីទី ៧០។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា Man UTD បច្ចុប្បន្នកំពុងបន្តឈរនៅលេខរៀងទី ៣ ដដែល មាន ៤៣ ពិន្ទុក្នុងដៃ តាមពីក្រោយក្រុមកំពូលតារាង Arsenal ចំនួន ៧ ពិន្ទុ, ចំណែក Leeds វិញ បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ១៦ មាន ១៩ ពិន្ទុ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...