ប្រេស៊ីល៖មានរឿងរ៉ាវចម្រូងចម្រាសមួយបានកើតឡើង កំលុងការប្រកួតវគ្គជម្រុះ WorldCup 2022 រវាងជម្រើសជាតិប្រេស៊ីល និងអាហ្សង់ទីនដែលទើបចាប់ផ្ដើមបាន៤នាទី បន្ទាប់ពីអាជ្ញាធរបានដើរចូលទៅទីលានដើម្បីឃាត់ខ្លួនកីឡាករអាហ្សង់ទីន៤រូប។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងដោយសារតែកីឡាកររបស់ក្រុមអាហ្សង់ទីនចំនួន៤រូប រូមមាន EmilEmilianoMartinez, Cristian Romero, Gio Lo Celso និង EmilianoBuendia ដែលទើបស្ថិតនៅប្រទេសអង់គ្លេសកាលពីពេលថ្មីៗនេះ មិនបានធ្វើចត្ដាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាលនៃប្រទេសប្រេស៊ីល ពេលពួកគេមកដល់ប្រទេសប្រេស៊ីល។
ក្រោយមានការតវ៉ាយ៉ាងតានតឹងនៅលើពីលានមួយសន្ទុះធំការប្រកួតដែលធ្វើនៅក្នុងកីឡដ្ឋាន ArenaNeo Química ក្នុងទីក្រុងសៅប៉ូឡូនេះ ត្រូវបានសម្រេចលើកពេលសិន។ តែទោះជាយ៉ាងណាក្រុមជម្រើសជាតិប្រេស៊ីលបាននាំគ្នាចេញមកហ្វឹកហាត់ជំនួសវិញ បន្ទាប់ពីការប្រកួតត្រូវលើកពេល៕
ប្រភព៖ marca