បរទេស៖ ក្រោយចែកផ្លូវគ្នាជាមួយ Manchester United, ទីបំផុតខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស Jesse Lingard រកក្លិបថ្មីលេងបានហើយ ដោយរូបគេផ្លាស់ទៅចូលរួមជាមួយ NottinghamForest ក្លិបទើបឡើងមកពីលីគទី ២ ដោយគ្មានតម្លៃខ្លួន,នេះបើតាមប្រភពច្បាស់ការនៅបរទេស។
យោងតាមការចុះផ្សាយរបស់អ្នកកាសែតអ៊ីតាលីលោក Fabrizio Romano បានឱ្យដឹងថា Lingardបានផ្លាស់ទៅចូលរួមជាមួយ Nottingham Forest ហើយ ដែលជាក្លិបទើបឡើងមកកាន់ Premier League នៅរដូវកាលនេះ ដោយគ្មានតម្លៃខ្លួន, ក្នុងនោះខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំទទួលបានកុងត្រា ១ ឆ្នាំជាមួយក្លិបជើងឯក Champions League ២ សម័យ៕
ប្រភព៖ Fabrizio Romano