Neymar យប់មិញញាក់ដា»_ច់អ្នកចាំទីស៊ុតមួយគ្រាប់អ៊េមហួស ខណៈ PSG ស្មើ Reims ១-១(មានវីដេអូ) - TrueID

Neymar យប់មិញញាក់ដា»_ច់អ្នកចាំទីស៊ុតមួយគ្រាប់អ៊េមហួស ខណៈ PSG ស្មើ Reims ១-១(មានវីដេអូ)

January 30, 2023

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ចន្ទ ទី ៣០ ខែ មករា ឆ្នាំ ២០២៣ ក្រុមម្ចាស់ផ្ទះ Paris Saint-Germain បានបើកទ្វារកីឡដ្ឋាន Parc des Princes របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Reims នៅក្នុងការប្រកួតសប្តាហ៍ទី ២០ នៃក្របខណ្ឌ Ligue 1។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងជំនួបនៃក្រុមទាំង ២ ពិតជាតានតឹងមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ គឺពួកគេស្មើគ្នា ១-១។ ក្នុងនោះ ១ គ្រាប់របស់ PSG គឺរកបានដោយ Neymar Jr. នៅនាទីទី ៥១ និង ១ គ្រាប់តាមស្មើរបស់ Reims គឺរកបានដោយ Folarin Balogun នៅនាទីទី ៩០+៦។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា PSG បច្ចុប្បន្នកំពុងឈរនៅលើកំពូលតារាងនៃក្របខណ្ឌ Ligue 1 ក្រោយឆ្លងកាត់ ២០ ប្រកួត ដោយពួកគេឈ្នះ ១៥ និង ស្មើ ៣ និងចាញ់ ២ មាន ៤៨ ពិន្ទុក្នុងដៃ។ ចំណែក Reims វិញ ពួកគេកំពុងឈរនៅលេខរៀងទី ១១ ក្រោយឆ្លងកាត់ ២០ ប្រកួតដូចគ្នា ពួកគេឈ្នះ ៥ ស្មើ ១១ និងចាញ់ ៤ មាន ២៦ ពិន្ទុ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...