អេស្ប៉ាញ៖ ខ្សែប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យBarcelonaកីឡាករ Martin Braithwaite អាចនឹងត្រូវអវត្ដមានរយៈពេលវែងរហូតដល់ឆ្នាំ២០២២ ដោយសារបញ្ហារបួសជង្គង់ធ្ងន់ធ្ងរ កំលុងការប្រកួតដែលក្រុម Barcaបានយកឈ្នះលើក្រុម Gatafe ក្នុងលទ្ធ ២ ទល់នឹង១ ហើយខ្សែប្រយុទ្ធរូបនេះត្រូវបង្ខំចិត្ដប្ដូរចេញនៅនាទី ទី៧៤។
យោងតាមអ្នកការសែត GerardRomero បានឲ្យដឹងថា របូសរបស់ Braithwaite គឺទាក់ទងនឹងឆ្អឹងជង្គង់ហើយលក្ខណៈធ្ងន់ធ្ងរនៃរបួសនេះ អាចតម្រូវឲ្យគាត់ចំណាយពេលព្យាបាលរយៈពេលពី ៣ ទៅ ៤ ខែ។
គួរឲ្យដឹងដែរថា ខ្សែប្រយុទ្ធសញ្ជាតិដាណឺម៉ាកវ័យ៣០ឆ្នាំរូបនេះ រកបាន២គ្រាប់ និងបញ្ជូនបាល់បាន២គ្រាប់ហើយ សម្រាប់ការប្រកួតក្របខណ្ឌLaLiga ៣ប្រកួតកន្លងទៅ ខណៈរកបានសរុប១០គ្រាប់ ក្នុងការបង្ហាញខ្លួនឲ្យក្រុម Barca សរុប ៥៦ប្រកួត៕
ប្រភព៖ sportsmole