មិ​នសូវបានលេងដូចមុន! កីឡាករ Man UTD រូបនេះកំពុងគិតគូចាកចេញទៅ Newcastle ហើយ - TrueID

មិ​នសូវបានលេងដូចមុន! កីឡាករ Man UTD រូបនេះកំពុងគិតគូចាកចេញទៅ Newcastle ហើយ

January 18, 2023

អង់គ្លេស៖ ខ្សែបម្រើ Scott McTominay ត្រូវសារព័ត៌មាន The Daily Telegraph រាយការណ៍ថាត្រៀមនឹងចាកចេញពីក្លិប Manchester United និងផ្ទេរទៅ Newcastle ហើយបន្ទាប់ពីមានកង្វល់រឿងមិនសូវបានចូលលេង ក្រោមការដឹកនាំរបស់លោក Erik Ten Hag ។​

ខ្សែបម្រើ Scott McTominay 
ខ្សែបម្រើ Scott McTominay 

McTominay គឺជាតារាឆ្នើមម្នាក់របស់បិសាចក្រហម តាំងពីបង្ហាញខ្លួនឲ្យក្រុមឈុតធំតាំងពីឆ្នាំ២០១៧ ប៉ុន្តែក្រោយការផ្លាស់មកដឹកនាំរបស់លោក Ten Hag គឹ McTominay ពុំសូវបានលេងទៀងទាត់ដូចមុនទេ គឺពុំដែលបានជាប់ជម្រើស១១នាក់ដំបូងនៅការប្រកួត Premier League នោះឡើយ ដោយសារលោក Ten Hag ចូលចិត្តដាក់ Casemiro, Christian Eriksen និង Fred មុនគេ។

ខ្សែបម្រើ Scott McTominay 
ខ្សែបម្រើ Scott McTominay 

​យ៉ាងណាមិញ ដោយសារគិតថាខ្លួនមិនសូវបានលេងគឺពេលនេះ កីឡាករសញ្ជាតិអង់គ្លេសរូបនេះចង់ផ្លាស់ទៅ Newcastle ហើយខណៈដែលលោក Eddie Howe ចាប់អារម្មណ៍គេខ្លាំងណាស់ ប៉ុន្តែ Man UTD នឹងមិនបើកផ្លូវឲ្យខ្សែបម្រើរូបនេះចាកចេញនាក្នុងខែនេះឡើយ៕

ខ្សែបម្រើ Scott McTominay 
ខ្សែបម្រើ Scott McTominay 

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...