អង់គ្លេស៖ អ្នកចាំទីដៃទី១ របស់ហង្សក្រហមLiverpool កីឡាករ Allison Becker រកបាន assist ១ កាលពីយប់មិញនេះនៅក្នុងកីឡដ្ឋានAnfield ខណៈ Salah រកបាន១គ្រាប់ធ្វើឱ្យ Man City ចាញ់ Liverpool ក្នុងលទ្ធផល ១-០។
ជាការពិតណាស់ រដូវកាលនេះ Man City ត្រូវបានគេទទួលស្គាល់ថាជាក្រុមខ្លាំងមួយនៅពេលមានវត្តមានកីឡាករ Haaland ប៉ុន្តែអ្នកគាំទ្របានភ្លឺភ្នែកកាលពីយប់មិញនេះបន្ទាប់ពី Liverpool អាចបិទ Man City ជាប់ ហើយលើសពីនេះទៅទៀតអ្នកចាំទី Allison បញ្ជូនបាលអោយ Salah យ៉ាងល្អនៅនាទី៧៦ ធ្វើឱ្យ Liverpool អាចបង្អាក់ក្រុមមេឃខៀវមួយនេះ។
គួរបញ្ជាក់ដែរថានេះគឺជា Assist ទី២របស់ Allison ក្នុងនាមជាអ្នកចាំទីក្រុម Liverpool។