អង់គ្លេស៖ អ្នកចាត់ការក្រុមហង្សក្រហម Liverpoolលោក Jurgen Klopp បានសារភាពថា លោកពិតជាមានការភ្ញាក់ផ្អើលដែលកូនក្រុមរបស់លោក កីឡាករ TrentAlexander-Arnold មិនត្រូវបានជម្រើសជាតិអង់គ្លេស កោះហៅសម្រាប់ការប្រកួតជម្រុះ World Cup កាលពីខែមុននេះ។
កីឡាករវ័យ២២ឆ្នាំខាងលើ ធ្លាប់បានជាប់ជម្រើសជាតិអង់គ្លេសឈុតធំបាន១២ប្រកួតមកហើយ ប៉ុន្តែសម្រាប់ការប្រកួតជម្រុះ World Cup ប៉ះក្រុមសាន់ម៉ារីណូ, អាល់បានី និងប៉ូឡូញកន្លងទៅថ្មីៗនេះ រូបគេ មិនត្រូវបានលោក Gareth Southgate កោះហៅនោះទេ ដោយលោកគ្រូសញ្ជាតិអង់គ្លេសរូបនេះ យល់ឃើញថា ទម្រង់លេងរបស់Arnold មានការធ្លាក់ចុះ ក្នុងរយៈពេល២ឆ្នាំចុងក្រោយ។
ទាក់ទងនឹងការសម្រេចចិត្តរបស់លោក Southgateបានធ្វើឲ្យលោក Klopp មានការងឿយឆ្ងល់ជាខ្លាំង ដោយលោកបានថ្លែងយ៉ាងដូច្នេះថា៖
គួរបញ្ជាក់ដែរថា Liverpoolនឹងត្រូវធ្វើការធ្ងន់នៅយប់នេះដោយពួកគេ ត្រូវប៉ះក្រុមកាំភ្លើងធំ ArsenalនៅទឹកដីEmirates វេលាម៉ោង២រំលងអធ្រាត្រដែលជាការប្រកួតក្របខណ្ឌ PremierLeague សប្ដាហ៍ទី៣០៕