បរទេស៖ អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola បានមានប្រសាសន៍យ៉ាងគួរឱ្យភ្ញាក់ផ្អើលថា លោកគឺមិនខ្វល់ទេចំពោះការចាញ់ Manchester United យប់មិញ ព្រោះថាក្រុមលោកគឺបានឈ្នះពាន Premier League ច្រើនមកហើយ។
ជាការពិតណាស់ នៅក្នុងការប្រកួតសប្តាហ៍ទី ១៨ នៃពានរង្វាន់ Premier League យប់មិញ Man City បានបរាជ័យក្រោមថ្វីជើងក្រុមបិសាចក្រហម Man UTD នៅទឹកដី Old Trafford ក្នុងលទ្ធផល ២ ទល់នឹង ១។
ទោះបីជាយ៉ាងណាក៏ដោយ លោក Pep ហាក់មិនខ្វល់ចំពោះលទ្ធផលនេះទេ ហើយលោកថែមទាំងមានប្រសាសន៍ថា ក្រុមលោកនៅរដូវកាលនេះគឺគ្មានសង្ឃឹមនឹងឈ្នះពាន Premier League និង Carabao Cup នោះទេ ហើយណាមួយក្រុមលោកក៏បានឈ្នះពានទាំងអស់នេះច្រើនមកហើយផងដែរ។
ទាក់ទងនឹងរឿងខាងលើ, លោក Pep បានមានប្រសាសន៍ក្រោយបញ្ចប់ការប្រកួតយ៉ាងដូច្នេះថា៖
ប្រភព៖ Sportskeeda