លេងឈុតធំហ្មង! ក្លិបគីឡូធ្ងន់អេស្ប៉ាញមួយនេះ ចង់យកទាំង Mbappe និង Haaland នៅរដូវកាលក្រោយ - TrueID

លេងឈុតធំហ្មង! ក្លិបគីឡូធ្ងន់អេស្ប៉ាញមួយនេះ ចង់យកទាំង Mbappe និង Haaland នៅរដូវកាលក្រោយ

September 3, 2021

អឺរ៉ុប៖ ក្រុមអធិរាជស RealMadrid ត្រូវគេរាយការណ៍ថា កំពុងរៀបចំផែនការក្នុងការនាំយកខ្សែប្រយុទ្ធវ័យក្មេងKylian Mbappe និង Erling Haaland មកកាន់ទឹកដីBernabeu នៅរដូរក្ដៅឆ្នាំក្រោយ។

Mbappe និង Haaland 
Mbappe និង Haaland 

យោងតាមសារព័ត៌មាន ​Marca បានឲ្យដឹងថា ទាំង Mbappe និង Haaland សុទ្ធតែស្ថិតក្នុងបញ្ជីឈ្មោះកីឡាករដែលក្រុម Real Madrid ចង់បាន។ ខណៈក្រុមអេស្ប៉ាញមួយនេះ រំពឹងក្នុងការចរចាទុកមុនជាមួយ Mbappeនៅខែមករាខាងមុខនេះ មុនពេលរូបគេផ្លាស់មកដោយគ្មានតម្លៃខ្លួន នៅរដូវកាលក្រោយ។

របាយការណ៍បន្ថែមថា RealMadrid និង Haaland ក៏មានទំនាក់ទំនងល្អផងដែរហើយខ្សែប្រយុទ្ធរបស់ Borussia Dortmund រូបនេះធ្លាប់និយាយថារូបគេរីករាយក្នុងការលេងនៅទឹកដី Bernabeu។

Mbappe
Mbappe

គួរបញ្ជាក់ថា នៅរដូវក្ដៅនេះRealMadrid ក៏បានដាក់សំណើមួយដងជាពីរដងរួចមកហើយ ដើម្បីទិញយក Mbappe ពីក្លិប PSG ប៉ុន្ដែពួកគេពុំទទួលបានភ្លើងខៀវឡើយ។

ចំពោះ Haaland វិញ ក៏មានក្លិបជាច្រើនចាប់អារម្មណ៍ផងដែរ ប៉ុន្ដែប្រធានក្លិប Dortmundថាចង់រក្សាទុកគេយ៉ាងហោចណាស់ មួយរដូវកាលទៀត។ ខណៈលេចឮថា ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ក៏ជាគោលដៅធំរបស់ក្លិបបិសាចក្រហមManchester United នៅរដូវកាលក្រោយផងដែរ៕

Haaland 
Haaland 

ប្រភព៖​ sportsmole

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...