ម៉េចទៀតហើយលោកប្អូន? ថ្ងៃមុនមានជម្លោះជាមួយ Giroud ឥលូវ Mbappe ឈ្លោះគ្នាជាមួយម្នាក់នេះម្តង - TrueID

ម៉េចទៀតហើយលោកប្អូន? ថ្ងៃមុនមានជម្លោះជាមួយ Giroud ឥលូវ Mbappe ឈ្លោះគ្នាជាមួយម្នាក់នេះម្តង

July 2, 2021

បារាំង៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំង កីឡាករ Kylian Mbappe ត្រូវបានគេរាយការណ៍ថា មានកូនចិត្តច្រណែនទៅលើ Antoine Griezmann ដែលធ្វើឲ្យមានជម្លោះកើតឡើងជាថ្មី។

  កីឡាករ Kylian Mbappe និង Antoine Griezmann
  កីឡាករ Kylian Mbappe និង Antoine Griezmann

ជាការពិតណាស់ នៅពេលថ្មីៗនេះ មុនព្រឹត្តិការណ៍ EURO ចាប់ផ្តើម Mbappe មានជម្លោះឈ្លោះទាស់ទែងគ្នាជាមួយ Olivier Giroud ដែលរូបគេបានខឹងសម្ប៉ាថា​ ខ្សែប្រយុទ្ធ Chelsea ខាងលើ មិនគួរនិយាយចំពោះភាពអវិជ្ជមានរបស់សមាជិកក្រុមជម្រើសជាតិបារាំងជាសាធារណៈឡើយ។

  កីឡាករ Kylian Mbappe និង Olivier Giroud
  កីឡាករ Kylian Mbappe និង Olivier Giroud

យ៉ាងណាក្តី នៅពេលនេះស្រាប់តែមានលេចឮព័ត៌មាន Mbappe មានទំនាស់ជាមួយ Griezmann វិញម្តង ហើយ បើយោងទៅតាម L’Equipe បានទម្លាយឲ្យដឹងថា Mbappe មានការច្រណែនចំពោះការរួមចំណែក និង ឥទ្ធិពលរបស់ Griezmann លើក្រុមបារាំង ដោយ រូបគេផ្តោតមើលលើការលេងរបស់ Greizmann ជាងផ្តោតលើការលេងរបស់ខ្លួនឯងទៅទៀត៕

  កីឡាករ Kylian Mbappe និង Antoine Griezmann
  កីឡាករ Kylian Mbappe និង Antoine Griezmann

ប្រភព៖​ givemesport

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...