បរទេស៖ ថ្ងៃនេះកាលពី ១៧ ឆ្នាំមុន, Lionel Messi រកបានគ្រាប់ដំបូងនៅក្នុងអាជីពរបស់ខ្លួនសម្រាប់ការបង្ហាញខ្លួនឱ្យក្រុមឈុតធំ FC Barcelona។
អំឡុងពេលនោះគឺជាការប្រកួតនៅក្នុងក្របខណ្ឌLa Liga រវាង Barcelona ទល់នឹងក្រុម Albacete នៅទឹកដី CampNou, ខណៈការប្រកួតបានបញ្ចប់ទៅជាផ្លូវការដោយ Barcaទទួលជ័យជម្នះទៅលើក្រុម Albacete ក្នុងលទ្ធផល ២-០។
រម្លឹកថា នៅពេលនោះ Messi មានវ័យទើបតែ ១៧ ឆ្នាំប៉ុណ្ណោះ, ខណៈនៅក្នុងការប្រកួតនេះហើយដែលខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរកបានគ្រាប់ដំបូងឱ្យ Barca តាមរយៈការបញ្ជូនយ៉ាងស្អាតដោយRonaldinho។
គួរដឹងថា មួយគ្រាប់ដ៏អស្ចារ្យនេះ បានធ្វើឱ្យMessi ក្លាយជាកីឡាករដែលមានវ័យក្មេងបំផុត អាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីបានឱ្យBarca នៅក្នុងក្របខណ្ឌ La Liga៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
🌟 𝐓𝐇𝐄 𝐃𝐀𝐘 𝐀 𝐋𝐄𝐆𝐄𝐍𝐃 𝐖𝐀𝐒 𝐁𝐎𝐑𝐍 🌟#OnThisDay in 2005, Lionel Messi scored his first goal in #LaLigaSantander... and the rest is #LaLigaHistory! 💙✨❤️ pic.twitter.com/wlyMqn8eqM
— LaLiga English (@LaLigaEN) May 1, 2021
ប្រភព៖ Sportbible