ចង់ណាស់! ជម្រើសជាតិអង់គ្លេសរូបនេះចង់ផ្ទេរមកលេងនៅ Man UTD - TrueID

ចង់ណាស់! ជម្រើសជាតិអង់គ្លេសរូបនេះចង់ផ្ទេរមកលេងនៅ Man UTD

July 16, 2021

អង់គ្លេស៖ ខ្សែការពារ Kieran Trippier នៃក្លិប Atletico Madrid ចង់វិលត្រឡប់មកលេងនៅក្របខណ្ឌ Premier League វិញដោយកំពុងរង់ចាំសំណើពីក្លិប Manchester United ។

ខ្សែការពារ Kieran Trippier 
ខ្សែការពារ Kieran Trippier 

អតីតកីឡាកររបស់ Spurs រូបនេះបានផ្ទេរទៅទឹកដីម៉ាឌ្រីដកាលពីពីរឆ្នាំមុន និងបានក្លាយជាកីឡាករសំខាន់នៅតំបន់ការពាររបស់ លោកគ្រូបង្វឹក Diego Simeone ដោយបានជួយឲ្យក្រុមលើកពាន La Liga បានសម្រេច ហើយយោងតាម The Telegraph ឥលូវនេះគឺគេចង់វិលត្រឡប់មកលេងនៅប្រទេសកំណើតវិញ។

ខ្សែការពារ Kieran Trippier 
ខ្សែការពារ Kieran Trippier 

Manchester United ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ចង់បាន Trippier ដែរ ដោយសារតែគេមានទាំងបទពិសោធន៍និងអាចលេងឆ្លាស់តំណែងបានខណៈដែល គេទើបតែបង្ហាញមុខលេងនៅក្រុមជម្រើសជាតិអង់គ្លេសនៅព្រឹត្តិការណ៍ Euro 2020 ដោយស្រវាបានតំណែងជាជើងឯករងទៀតផង។

ខ្សែការពារ Kieran Trippier នៅជម្រើសជាតិអង់គ្លេស
ខ្សែការពារ Kieran Trippier នៅជម្រើសជាតិអង់គ្លេស

ទន្ទឹមគ្នានោះ Roma ក៏ចង់បានខ្សែការពារ Alex Telles ផងដែរដែលជាឱកាសល្អសម្រាប់ Kieran Trippier ក្នុងការផ្ទេរមកទឹកដី Old Trafford ។

ខ្សែការពារ Kieran Trippier 
ខ្សែការពារ Kieran Trippier 

គួរបញ្ជាក់ផងដែរថា Man UTD ធ្លាប់បរាជ័យក្នុងការទិញយកកីឡាករវ័យ៣០ឆ្នាំរូបនេះម្ដងហើយដោយ Atletico Madrid ចង់បានដល់ទៅ៣០លានផោន(ស្មើនឹងប្រមាណ៤១.៥លានដុល្លារ)ឯណោះ៕

ប្រភព៖​ metro

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...