បរទេស៖ ជាការពិតណាស់ កាលពីយប់មិញនេះ គឺមានជំនួបពិសេសមួយក្នុងពិភពបាល់ទាត់ដោយក្រុម Paris Saint-Germain បានធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីតប្រកួតលក្ខណៈមិត្តភាពជាមួយក្រុម Saudi All-Star XI ហើយជំនួបនេះ ផងដែរ ក៏ជាការជួបគ្នា រវាងស្ដេចបាល់ទាត់ទាំងពីរដែលខានប៉ះគ្នាយូរ គឺ Lionel Messi និង Cristiano Ronaldo ។
សម្រាប់ការប្រកួតដ៏ជក់ចិត្តនេះគឺពិតជាស្វិតស្វាញមែន ដោយក្រុមទាំងពីរបានបញ្ចប់ទៅដោយលទ្ធផល PSG យកឈ្នះ Saudi All-Star XI ៥ទល់នឹង៤ ខណៈទាំង Ronaldo និង Messi ស៊ុតតែរកគ្រាប់បាល់បាន។
ហើយអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ក្រៅពីស្ដេចបាល់ទាត់ទាំងពីរខាងលើ ស៊ុតបញ្ចូលទីនោះ គឺមានគ្រាមួយកំលុងពេលប្រកួត Ronaldo ត្រូវបានអតីតមិត្តរួមក្រុមកីឡាករ Keylor Navas ដាល់មួយដៃចូលមុខ ដោយអចេតនា ពេលអ្នកចាំទីរូបនេះ ព្យាយាមដាល់បាល់ចេញពីការលើកបាល់ជ្រុងហើយភ្លាមៗនោះ ខ្សែប្រយុទ្ធ PSG កីឡាករ KylianMbappe ក៏បានរត់ទៅសុំមើលស្នាមរបូសរបស់ Ronaldo ភ្លាមៗតែម្ដង ។
សម្រាប់ប្រិយមិត្តភាគច្រើនពិតជាបានដឹងហើយថាបើទោះជា Mbappe បច្ចុប្បន្ន ជាមិត្តរួមក្រុមរបស់ Messi ក៏ពិតមែន ប៉ុន្តែក្នុងចិត្តរបស់រូបគេនៅតែគោរពស្រលាញ់ Ronaldo ដោយខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ មិនដែលលាក់លាមទេ ថារូបគេជាអ្នកគាំទ្រ CR7 តាំងពីកុមារភាពមកម្ល៉េះ៕
បើប្រិយមិត្តចង់ឃើញការខ្វល់ខ្វាយរបស់Mbappeទៅលើ Ronaldo ដែលជា idol ខ្លួនយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖