អឺរ៉ុប៖ សារព័ត៌មាន Sport បានរាយការណ៍ថា ក្រុមមេឃខៀវ ManchesterCity បានព្យាយាមធ្វើគ្រប់យ៉ាង ដើម្បីនាំយកខ្សែប្រយុទ្ធវ័យក្មេង AnsuFati មកកាន់ទឹកដី Etihad នៅរដូវក្ដៅនេះ ដោយថែមទាំងផ្ដល់ជូនខ្សែប្រយុទ្ធRaheem Sterling ជាថ្នូរទៀតផង ប៉ុន្ដែត្រូវបានក្រុម Barcelona បដិសេធ។
ប្រភពខាងលើបញ្ជាក់ថា Barca ក៏ចាប់អារម្មណ៍នឹង Sterling រួមទាំង Bernardo Silva របស់ ManCity ផងដែរ។
ប៉ុន្ដែបញ្ហានៅត្រង់ថា ក្លិបយក្សអេស្ប៉ាញមួយនេះ មិនចង់បាត់បង់ Fati ឡើយហើយផ្ទុយទៅវិញ ពួកគេចង់បាន Sterling ឬ Silva ដោយប្ដូរជាមួយ Dembele ឬ Braithwaite ប៉ុន្ដែត្រូវបានក្រុមរបស់លោក Pep Guardiola បដិសេធវិញ៕
ប្រភព៖ besoccer