អឺរ៉ុប៖ អ្នកកាសែតជនជាតិអ៊ីតាលី Alfredo Pedulla បានបង្ហើបឲ្យដឹងថាខ្សែបម្រើ Paul Pogba បានជ្រើសរើសទៅចូលរួមជាមួយក្លិបសេះបង្កង់ Juventus វិញនៅរដូវក្ដៅខាងមុខ។
Pogba មិនបន្តកុងត្រាថ្មីជាមួយ Manchester United នោះឡើយដោយក្លិបបានប្រកាសជាផ្លូវការហើយថាកីឡាករសញ្ជាតិបារាំងរូបនេះបានចែកផ្លូវជាមួយក្លិបជាស្ថាពរបន្ទាប់ពីរួមរស់ជាមួយគ្នាអស់រយៈពេល៦រដូវកាលកន្លងមក។
យ៉ាងណាមិញក្រៅពី Juventus គឺក្លិប Paris Saint-Germain ក៏ចង់បានកីឡាកររូបនេះដែរ។
Pogba ចង់វិលទៅទឹកដី Turin វិញបន្ទាប់ពីចំណាយពេល៤រដូវកាលនៅទីនោះដើម្បីទៅលេងក្រោមការដឹកនាំរបស់លោក Max Allegri វិញ។
គួរបញ្ជាក់ផងដែរថា Paul Pogba បានផ្ទេរពី Juventus មក Man United កាលឆ្នាំ២០១៦ និងចំណាយពេល៦រដូវកាលដោយគេបានឈ្នះ EFL Cup និងពាន Europa League៕
ប្រភព៖ sportskeeda