Real Madrid ដាក់គោលដៅចង់បានកីឡាករ Man City រូបនេះក្រោយបរាជ័យក្នុងការទិញ Mbappe - TrueID

Real Madrid ដាក់គោលដៅចង់បានកីឡាករ Man City រូបនេះក្រោយបរាជ័យក្នុងការទិញ Mbappe

May 24, 2022

អេស្ប៉ាញ៖ ក្លិប Real Madrid ត្រូវបានគេរាយការណ៍ថា ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធក្លិប Manchester City កីឡាករ Raheem Sterling មករួមក្រុមសម្រាប់រដូវកាលក្រោយ។

  កីឡាករ Raheem Sterling
  កីឡាករ Raheem Sterling

ជាការពិតណាស់ ការចង់បាននេះ បានកើតឡើងបន្ទាប់ពី Real Madrid ទទួលរងបរាជ័យក្នុងការដាក់សំណើចង់បាន Kylian Mbappe មករួមក្រុម ដោយកីឡាករសញ្ជាតិបារាំងរូបនេះបានយល់ព្រមបន្តកុងត្រាថ្មីជាមួយ Paris Saint Germain បីឆ្នាំបន្ថែមទៀត ដូច្នេះក្រុមអធិរាជសចាំបាច់ត្រូវប្តូរផែនការស្វែងរកកីឡាករថ្មីម្នាក់ទៀត។

កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

បើយោងទៅតាមកាសែតកីឡា Daily Star បានលើកឡើងថា Real Madrid កំពុងតែសម្តែងការចាប់អារម្មណ៍ចង់បាន Sterling មករួមក្រុម បន្ទាប់ពីគេមើលឃើញថារូបគេពុំសូវបានបង្ហាញខ្លួននៅលើទីលានជាប់លាប់ ហើយ កុងត្រារបស់គេក៏នឹងអស់សុពលភាពក្រោយបំណាច់រដូវកាលក្រោយផងដែរ ខណៈ រូបគេនៅមិនទាន់បន្តកិច្ចសន្យានៅឡើយ៕

  កីឡាករ Raheem Sterling
  កីឡាករ Raheem Sterling

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...