ចង់ប្តូរបទពិសោធន៍! Lewandowski បង្ហើបថា គេកំពុងពិចារណាចង់មកលេងនៅលីគមួយនេះម្តង - TrueID

ចង់ប្តូរបទពិសោធន៍! Lewandowski បង្ហើបថា គេកំពុងពិចារណាចង់មកលេងនៅលីគមួយនេះម្តង

May 5, 2021

អឺរ៉ុប៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ខ្សែប្រយុទ្ធរបស់ក្រុម BayernMunich កីឡាករ Robert Lewandowski កំពុងពិចារណាចង់ផ្លាស់ប្តូរមកលេងនៅ Premier League ប្រសិនបើកុងត្រារបស់គាត់នឹងមិនត្រូវបានបន្តជាមួយក្លិបបច្ចុប្បន្នទេ។

  កីឡាករ Robert Lewandowski 
  កីឡាករ Robert Lewandowski 

គួរបញ្ជាក់ថា នៅក្នុងរដូវកាលនេះ Lewandowskiកំពុងឈរជាខ្សែប្រយុទ្ធក្នុងនាមអ្នកដែលរកគ្រាប់បាល់បានច្រើនជាងគេប្រចាំលីគកំពូលទាំង ៥ របស់អឺរ៉ុប។ រម្លឹកកាលពីរដូវកាលមុន គាត់បានជាប់ឈ្មោះជាកីឡាករបាល់ទាត់បុរសល្អដាច់គេThe Best FIFA Men’s Player ផងដោយដោយសរុបការបង្ហាញខ្លួនបានចំនួន ៤៧ លើក គាត់អាចស៊ុតបញ្ចូលទីបានចំនួន ៥៥ គ្រាប់ឯណោះឱ្យBayern Munich

បុរសវ័យ ៣២ ឆ្នាំ នឹងផុតកុងត្រាជាមួយក្លិបយក្សរបស់អាឡឺម៉ង់នាឆ្នាំ ២០២៣ ខាងមុខ ប៉ុន្តែតាមការចុះផ្សាយរបស់កាសែត Sport Bild បានឱ្យដឹងថា គាត់គឺមិនមានគម្រោងបន្តកុងត្រាថ្មីជាមួយក្លិបទេ។

  កីឡាករ Robert Lewandowski 
  កីឡាករ Robert Lewandowski 

បើយោងតាមការអះអាងពីភ្នាក់ងារផ្ទាល់ខ្លួនរបស់Lewandowski លោក Pini Zahavi បានឱ្យដឹងថា លោកបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីបើកកិច្ចចរចាជាមួយក្លិបនៅតំបន់អឺរ៉ុបណាមួយដែលដាក់សំណើចង់បានខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះ។

យ៉ាងណាមិញ មានក្លិបធំៗនៅ PremierLeague មួយចំនួនដែលកំពុងចាប់អារម្មណ៍ចង់បាន Lewandowskiតួយ៉ាងមានក្លិប ៣ ដែលត្រូវបានគេមើលឃើញថាមានភាគរយខ្ពស់ជាងគេដើម្បីប្រជែងយកកីឡាកររូបនេះ សម្រាប់ក្លិបទាំង ៣ នោះមានដូចជា ManchesterUnited, Manchester City និង Chelsea

  កីឡាករ Robert Lewandowski 
  កីឡាករ Robert Lewandowski 

ប្រភព៖​ SportsMole

  ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...