បរទេស៖ ក្រោយរកបាន ២ គ្រាប់ឱ្យក្រុម Paris Saint-Germain នៅក្នុងជំនួបទល់នឹង Juventus នៃពានរង្វាន់ Champions League យប់មិញ ខ្សែប្រយុទ្ធ Kylian Mbappe បានបំបែកកំណត់ត្រាដ៏កម្រមួយរបស់ Lionel Messi។
ជាការពិតណាស់ នៅក្នុងការប្រកួតវគ្គចែកពូល នៃពានរង្វាន់ Champions League យប់មិញ PSG បានទទួលជ័យជម្នះទៅលើក្រុម Juventus ក្នុងលទ្ធផល ២-១ ដែល ២ គ្រាប់របស់ក្រុមអ្នកមានបារាំងគឺរកបានដោយ Mbappe ទាំង ២ គ្រាប់ ចំណែក ១ គ្រាប់របស់ក្រុមសេះបង្កង់គឺរកបានដោយកីឡាករ Weston McKennies។
ក្រោយរកបាន ២ គ្រាប់នៅក្នុងការប្រកួតយប់មិញ Mbappe បានក្លាយជាកីឡាករទី ១ ដែលបានបំបែកកំណត់ត្រារបស់ Messi នៅ UCL គិតត្រឹមវ័យ ២៣ ឆ្នាំ, ពោលនៅពេល Messi មានវ័យ ២៣ ឆ្នាំ និង ៣០៨ ថ្ងៃ រូបគេរកបាន ៣៥ គ្រាប់នៅ UCL ខណៈ Mbappe វិញ ចំណាយពេលត្តឹមវ័យ ២៣ ឆ្នាំ និង ២០៨ ថ្ងៃ រូបគេរកបាន ៣៥ គ្រាប់នៅ UCL ផងដែរ៕
ប្រភព៖ Pulse.ng