តិចអត់ដឹង! ក្រោយរកបាន hat-trick ម្សិលមិញ Ronaldo បានក្លាយជាកីឡាករម្ចាស់អាវលេខ ៧ របស់ Man UTD ដំបូងគេដែលធ្វើបានកំណត់ត្រាពិសេសមួយនេះ - TrueID

តិចអត់ដឹង! ក្រោយរកបាន hat-trick ម្សិលមិញ Ronaldo បានក្លាយជាកីឡាករម្ចាស់អាវលេខ ៧ របស់ Man UTD ដំបូងគេដែលធ្វើបានកំណត់ត្រាពិសេសមួយនេះ

April 18, 2022

បរទេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានក្លាយជាកីឡាករម្ចាស់អាវលេខ ៧ ដំបូងគេ ដែលរកគ្រាប់បាល់បានលើស ២០គ្រាប់សម្រាប់ការប្រកួតគ្រប់កម្មវិធីឱ្យ Manchester United ក្នុងមួយរដូវកាល ដោយរាប់ចាប់ពីរដូវកាល ២០០៨-២០០៩។

រូបភាព
រូបភាព

ជាការពិតណាស់ នៅក្នុងការប្រកួតដែល ManUTD ទទួលជ័យជម្នះទៅលើក្រុម Norwich City ៣-២ ម្សិលមិញ, Ronaldo បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ ដោយអាចស៊ុតបញ្ចូលទី ៣ គ្រាប់ម្នាក់ឯង (hat-trick)ជួយឱ្យក្រុមបិសាចក្រហមដណ្តើម ៣ ពិន្ទុពីក្រុមចាបលឿងហក់ឡើងមកឈរលេខរៀងទី៥ នៃតារាង Premier League។

រូបភាព
រូបភាព

យ៉ាងណាមិញ តាមរយៈគ្រាប់បាល់ទាំង ៣គ្រាប់នេះបានធ្វើឱ្យ Ronaldoមានគណនីគ្រាប់បាល់ចំនួន ២១ គ្រាប់ហើយនៅក្នុងរដូវកាល ២០២១-២០២២ នេះ, ដែលនេះជាកំណត់ត្រាពិសេសមួយមិនធ្លាប់មានខ្សែប្រយុទ្ធម្ចាស់អាវលេខ៧ ណាធ្វើបានពីមុនឡើយ។

រូបភាព
រូបភាព

គួរបញ្ជាក់ថា នៅរដូវកាល ២០០៨-២០០៩ Ronaldo រកគ្រាប់បាល់បាន ២៦គ្រាប់ឱ្យ ManUTD,ហើយបន្ទាប់ពីរូបគេចាកចេញអំឡុងរយៈពេល១២ ឆ្នាំចុងក្រោយនេះគឺមិនមានខ្សែប្រយុទ្ធលេខ ៧ ណារកគ្រាប់បាល់បានដល់ ២០ គ្រាប់ឡើយ,ទើបតែនៅក្នុងរដូវកាលនេះប៉ុណ្ណោះ ដែល CR7 ធ្វើបានកំណត់ត្រានេះម្តងទៀតក្នុងនាមជាខ្សែប្រយុទ្ធម្ចាស់អាវលេខ៧ របស់ក្រុមបិសាចក្រហម៕

ប្រភព៖​ ESPN FC

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...