បរទេស៖ អ្នកគាំទ្រ បារាំង រាប់ពាន់នាក់ បានមកទទួល ស្វាគមន៍ ក្រុមជម្រើសជាតិខ្លួន ត្រឡប់មកមាតុភូមិ វិញ នៅឯទីលាន the Place de la Concorde ស្ថិតក្នុងទីក្រុង ប៉ារីស កាលពីថ្ងៃច័ន្ទកន្លងទៅ បន្ទាប់ពីក្រុមរហស្សនាម មាន់គក បញ្ចប់ភារកិច្ច នៅព្រឹត្តិការណ៍ World Cup ក្នុងនាមជាជើងឯករង ដោយ ចាញ់ ក្រុមអាហ្សង់ទីន នៅវគ្គទាត់បាល់កាត់សេចក្ដី១១ម៉ែត្រ។
ទោះជាយ៉ាងណា ប្រតិកម្ម របស់អ្នកគាំទ្រ មិនមែនសុទ្ធតែវិជ្ជមានទាំងអស់នោះទេ។ ជាក់ស្ដែង ក្រុមកីឡាករ របស់បារាំងជាច្រើនរួមមាន Kylian Mbappe, Randall Kolo Muani, Kingsley Coman និង Aurelien Tchouameni សុទ្ធតែបានទទួលរងការ បំពានរើសអើងពូជសាសន៍ នៅលើបណ្ដាញសង្គម។ ខណៈក្នុងចំណោម កីឡាករ៣រូបខាងលើ បានបិទការបញ្ចេញមតិនៅលើ Instagram របស់ពួកគេ ដោយសារមានការខមិន មិនល្អពីសំណាក់អ្នកគាំទ្រ។
ជាមួយគ្នានេះ កីឡាករ Tchouameni របស់ក្លឹប Real Madrid គឺជាកីឡាករម្នាក់ក្នុងចំណោមពីរនាក់ដែលស៊ុតបាល់១១ម៉ែត្រ មិនបានសម្រេច ទល់នឹងអាហ្សង់ទីន ហើយខ្សែបម្រើវ័យក្មេងរូបនេះ ក៏បានចេញមុខ សុំទោសអ្នកគាំទ្រ នៅលើ Twitter ផងដែរ។
កីឡាករ Tchouameni បានសរសេរនៅលើ Twitter ថា៖
ប្រភព៖ AF