ច្បាស់ការ! Romano រាយការណ៍ថា ខ្សែប្រយុទ្ធ Barca រូបនេះបានព្រមព្រៀងផ្លាស់ទៅកាន់ At Madrid ហើយ - TrueID

ច្បាស់ការ! Romano រាយការណ៍ថា ខ្សែប្រយុទ្ធ Barca រូបនេះបានព្រមព្រៀងផ្លាស់ទៅកាន់ At Madrid ហើយ

January 19, 2023

បរទេស៖ ខ្សែប្រយុទ្ធ Memphis Depay របស់ Barcelona ជិតរកបានទ្រនំថ្មីបានហើយ ដោយរូបគេនឹងផ្លាស់ទៅចូលរួមជាមួយក្រុម Atletico Madrid ឆាប់ៗខាងមុខនេះ, នេះបើតាមប្រភពច្បាស់ការនៅបរទេស។

Memphis Depay
Memphis Depay

យោងតាមការចុះផ្សាយអ្នកកាសែតសញ្ជាតិ អ៊ីតាលី ដ៏ល្បីឈ្មោះលោក Fabrizio Romano បានឱ្យដឹងថា Depay គឺព្រមព្រៀងផ្លាស់ទៅកាន់ At Madrid ហើយ ហើយ Barcelona នឹងទទួលបានទឹកប្រាក់ខ្ទង់ ៤ លានអឺរ៉ូ ឬប្រមាណជា (៤.៣ លានដុល្លារអាមេរិក) ពីការផ្ទេរនេះ។

ការចុះផ្សាយរបស់ Romano
ការចុះផ្សាយរបស់ Romano

ប្រភពដដែលបានបន្ថែមថា Depay នឹងចុះកុងត្រាជាមួយក្លិបយក្ស អេស្ប៉ាញ ខាងលើរយៈពេល ៥ ឆ្នាំ ពោលគឺដល់ឆ្នាំ ២០២៨ ហើយខ្សែប្រយុទ្ធសញ្ជាតិ ហូល្លង់ វ័យ ២៨ ឆ្នាំនឹងធ្វើដំណើទៅពិនិត្យសុខភាពឆាប់ៗនេះហើយ៕

ប្រភព៖​ Sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...