ច្រើនណាស់លោកអើយ! បែកធ្លាយប្រាក់ចំណាយពិតប្រាកដ ដែល PSG ចាយទៅលើ Neymar ចាប់តាំងពីទិញយកនៅឆ្នាំ ២០១៧ - TrueID

ច្រើនណាស់លោកអើយ! បែកធ្លាយប្រាក់ចំណាយពិតប្រាកដ ដែល PSG ចាយទៅលើ Neymar ចាប់តាំងពីទិញយកនៅឆ្នាំ ២០១៧

September 5, 2021

បរទេស៖ មានការបែកធ្លាយដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅថ្ងៃ អាទិត្យនេះតាមរយៈការចុះផ្សាយរបស់កាសែត អេស្ប៉ាញ El Mundo។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេស អេស្ប៉ាញ បានទម្លាយឱ្យដឹងថាការចុះកុងត្រាយក Neymar សម្រាប់ក្រុម ParisSaint-Germain ដែលបញ្ចប់នៅឆ្នាំ ២០១៩គឺមានតម្លៃសរុបរហូតដល់ ៤៨៩ អឺរ៉ុប ឬប្រមាណជា (៥៨០ លានដុល្លារអាមេរិក)ឯណោះ។

ប្រធានក្លិប PSG និង Neymar
ប្រធានក្លិប PSG និង Neymar

កាលពីថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១៧, Neymarបានចុះកុងត្រាជាមួយ PSG ដោយទទួលបានថ្លៃឈ្នួលថ្លៃជាងគេទី ២ បន្ទាប់ពី Lionel Messi ដែលពេលនោះលេងនៅ Barcelona, សម្រាប់ប្រាក់ពលកម្មប្រចាំឆ្នាំដែលខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីលទទួលបានគឺមានចំនួនរហូតដល់ទៅ ៤៣ លានអឺរ៉ូ ឬប្រមាណជា (៥០លានដុល្លារអាមេរិក) ឯណោះ សម្រាប់កុងត្រារយៈពេល ៥ ឆ្នាំ។

Neymar
Neymar

តាមរយៈការបូកសរុបប្រាក់ពលកម្ម និងប្រាក់បន្ថែមផ្សេងៗ កំលុងពេលកិច្ចសន្យាទាំងមូលរបស់ Neymar ជាមួយនឹងតម្លៃផ្ទេរសរុបដែល PSG ចំណាយទៅលើ Barcelona ចំនួន២២២ លានអឺរ៉ូ ឬប្រមាណជា (២៦៤ លានដុល្លារអាមេរិក),ក្នុងនោះក្រុមអ្នកមានបារាំងត្រូវបានគេទម្លាយថា គ្រាន់តែចាយទៅលើខ្សែប្រយុទ្ធប្រេស៊ីលម្នាក់គឺមានចំនួន៤៨៩ អឺរ៉ុប ឬប្រមាណជា (៥៨០ លានដុល្លារអាមេរិក) ឯណោះ៕

ប្រភព៖​ 3ESOCCER

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...