បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៍ ត្រូវនឹងថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២២ ក្រុមម្ចាស់ផ្ទះ Manchester City បានបើកទ្វាកីឡដ្ឋាន Etihad Stadium របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Borussia Dortmund នៅក្នុងការប្រកួតវគ្គចែកពូលនៃពានរង្វាន់ Champions League។
ជាការពិតណាស់ សម្រាប់ជំនួបនៃក្រុមខ្លាំងទាំង ២ ពិតជាតឹងតែងមែនទែន ប៉ុន្តែជារួមខាងក្រុមម្ចាស់ផ្ទះ Man City ហាក់ធ្វើបានល្អជាង ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេទទួលជ័យជម្នះទៅលើក្រុមភ្ញៀវ Dortmund ក្នុងលទ្ធផល ២-១។
ក្នុងនោះខាងក្រុម Dortmund ជាអ្នករកគ្រាប់បាល់បើកឆាកបានមុន ដែលស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធវ័យក្មេង Jude Bellingham នៅនាទីទី ៥៦, លុះក្រោយមក John Stone ជាអ្នករកគ្រាប់បាល់តាមស្មើឱ្យ Man City មកវិញនៅនាទីទី ៨០ មុនពេល Erling Haaland ស៊ុតគ្រាប់ជ័យជម្នះនៅនាទីទី ៨៤។
គួរបញ្ជាក់ថា Man City បច្ចុប្បន្នកំពុងកាន់កាប់តំណែងកំពូលតារាងនៃពូល G ក្រោយឆ្លងកាត់ ២ ប្រកួត ពួកគេឈ្នះទាំង ២ និងមាន ៦ ពិន្ទុពេញ, ចំណែក Dortmund វិញកំពុងឈរនៅចំណាត់ថ្នាក់ទី ២ ក្រោយឆ្លងកាត់ ២ ប្រកួតដូចគ្នា ពួកគេឈ្នះ ១ និងចាញ់ ១ មាន ៣ ពិន្ទុក្នុងដៃ៕
សូមទស្សនាវីដេអូខាងក្រោម៖