អង់គ្លេស៖ ខ្សែបម្រើ Bernado Silva បានចេញមុខឆ្លើយតបនឹងព័ត៌មានដែលក្លិប Barcelona ចង់បានគេទៅរួមក្រុម។
កីឡាករឆ្នើមរបស់ Manchester City រូបនេះចង់ចាកចេញពីទឹកដី Etihad តាំងពីរដូវកាល ២០២០/២០២១ តែលោក Pep Guardiola បានឃាត់គេទុក។
នៅរដូវកាលមុន Silva បានស៊ុតបញ្ចូលទីចំនួន ១១គ្រាប់ និងជួយឲ្យ Manchester City លើកពាន Premier League សាជាថ្មី។
អ្នកកាសែត Fabrizio Romano ទើបនឹងបានចុះផ្សាយថា Barcelona សម្លឹងចង់បាន Silva បើសិនក្លិបលក់ Frenkie De Jong ទៅឲ្យ Manchester United ព្រោះលោក Xavi Hernandez ពិតជាកោតសរសើរសមត្ថភាពកីឡាករសញ្ជាតិព័រទុយកាល់រូបនេះណាស់។
យ៉ាងណាមិញ ថ្លែងទាក់ទងនឹងអនាគតគេ Bernado Silva បាននិយាយថា៖
គួរបញ្ជាក់ផងដែរថា Betnado Silva រកបាន៤៨ គ្រាប់ និងបញ្ជូនបាល់ ៥១គ្រាប់ តាំងពីផ្ទេរពី Monaco មកក្លិប Manchester City នាឆ្នាំ២០១៧៕
ប្រភព៖ football-espana