អង់គ្លេស៖ អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា ខ្សែប្រយុទ្ធ Wout Weghorst បានបើកភ្លើងខៀវក្នុងការផ្លាស់មកក្លិប Manchester United ហើយ ខណៈដែល Besiktas ក៏បានអនុញ្ញាតឲ្យ Man UTD ចូលចរចាយកគេដែរ។
Weghorst ជាកីឡាកររបស់ Besiktas ដែលជាក្លិបបាល់ទាត់នៅលីគកំពូលតួកគី ប៉ុន្តែរូបគេបានផ្ទេរមកខ្ចីជើងនៅក្លិប Burnley កាលពីរដូវកាលមុន។
កីឡាកររូបនេះក៏ជាអ្នកស៊ុតបញ្ចូលទី២គ្រាប់ទល់នឹង ក្រុមជើងឯកបាល់ទាត់ពិភពលោក អាហ្សង់ទីន ផងដែរ ខណៈបើគិតនៅការលេងនៅ Burnley វិញគឺ គេរកបាន៨គ្រាប់ និងបញ្ជូនបាល់៤គ្រាប់ ក្នុងការបង្ហាញខ្លួន១៦ប្រកួតក្នុងលីគ។
Fabrizio Romano បានចុះផ្សាយថា៖
ប្រភព៖ sportskeeda