អឺរ៉ុប៖ អ្នកគាំទ្រ Everton មានការខឹងសម្បាយ៉ាងខ្លាំង បន្ទាប់ពីលោក Carlo Ancelotti បាននិយាយប្រមាថក្លិប Toffees បន្ទាប់ពីត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ Real Madrid កាលពីថ្ងៃអង្គារដោយបោះបង់ចោល គម្រោងដែលគាត់កំពុងធ្វើនៅ Goodison Park ។
អ្នកគាំទ្ររបស់ក្រុម Everton មានអារម្មណ៍ថា ត្រូវបានគេក្បត់ដោយសារការចាកចេញរបស់គាត់ ហើយកាន់តែធ្វើឱ្យមានការខកចិត្តថែមទៀត បន្ទាប់ពីបានលឺសំដីរបស់លោក Ancelotti នៅពេលនិយាយនៅក្នុងសន្និសីទសារព័ត៌មានលើកដំបូងរបស់គាត់ក្នុងនាមជាអ្នកចាត់ការថ្មីរបស់ Madrid ។
លោកបាននិយាយថា គ្រប់ក្លិបទាំងអស់មានគោលដៅផ្សេងៗគ្នា ។ គោលដៅរបស់ Real Madrid គឺចង់ឈ្នះពាន រង្វាន់ Champions League និង La Liga ។ គោលដៅរបស់ Everton គឺព្យាយាមដណ្តើមបានចំណាត់ថ្នាក់អឺរ៉ុបហើយកាលពីប៉ុន្មានឆ្នាំមុនវាស្ថិតក្នុងក្របខ័ណ្ឌ Premier League ។
ការអត្ថាធិប្បាយនេះមិនមានផលល្អជាមួយអ្នកគាំទ្រក្លឹប Everton ទេ ដែលបានមើលឃើញថានេះជាការមិនគោរពយ៉ាងខ្លាំងចំពោះក្លឹប ហើយអ្នកគាំទ្របានចង្អុលបង្ហាញនូវការសន្យាខុសគ្នារបស់គាត់ ខណៈដែលលោក Ancelotti ប្រៀបធៀបភាពខុសគ្នានៃការរំពឹងទុករវាង Madrid និង Everton ។
អ្នកគាំទ្រម្នាក់បាននិយាយថា លោក Ancelotti បានបរាជ័យក្នុងការធ្វើរឿងនេះ។ យើងបានឃើញពីទម្រង់លេងមិនល្អប៉ុន្មានឆ្នាំមកនេះ ប៉ុន្តែទម្រង់លេងដែលគាត់បានដាក់ចេញគឺអាក្រក់បំផុតដែលយើងមិនធ្លាប់ឃើញ។ បើជាអ្នកផ្សេងវិញ ក្លិបបណ្ដេញចេញយូរហើយ តែនេះដោយសារបានឈ្មោះគាត់យោងទេ ។
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់ទៀតបានបន្ថែមថា អស្ចារ្យណាស់គាត់នៅទីនេះ ១៨ ខែហើយ ហើយគាត់នៅមិនទាន់ស្គាល់ក្លឹបទៀត ។ គាត់និយាយដាក់យើងបែបនេះ នៅពេលគាត់ទទួលបានការងារថ្មី ។ ខ្ញុំមិនដែលបាត់បង់ការគោរពចំពោះនរណាម្នាក់លឿនបែបនេះទេ ។ ឥឡូវនេះច្បាស់ណាស់ថា លោក Ancelotti មិនស្មោះត្រង់នឹងពាក្យដែលគាត់និយាយអំពី Everton ដូច្នេះសូមកុំជឿអ្វីដែលគាត់និយាយនៅពេលនេះអំពី Real Madrid ៕