បរទេស៖ ក្លិបតោខៀវ Cheslea ត្រូវបានគេរាយការណ៍ថា កំពុងមានបំណងចង់លក់កីឡាករ Ross Barkley ចេញនៅរដូវក្តៅនេះ, ខណៈបច្ចុប្បន្នក្លិបដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងស៍មួយនេះ ត្រូវបានគេមើលឃើញថា កីឡាករដែលលេងនៅតំណែងខ្សែបម្រើហាក់លើសចំនួនកំណត់ទៅហើយ។
រម្លឹកថា Barkley ត្រូវបាន Chelsea ទិញយកពីក្រុម Evertonនៅឆ្នាំ ២០១៨ ក្នុងតម្លៃ ១៥ លានផោន ឬប្រមាណជា (១៨លានដុល្លារអាមេរិក) ដែលកាលនោះស្ថិតក្រោមការដឹកនាំរបស់លោក Antonio Conte, គួរបញ្ជាក់ថា ខ្សែបម្រើសញ្ជាតិ អង់គ្លេស វ័យ ២៨ ឆ្នាំគឺនៅសល់កុងត្រាជាមួយក្រុមតោខៀវរយៈពេល ១ រដូវកាលទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៣។
ទោះបីជាយ៉ាងណាក៏ដោយ អនាគតរបស់ Barkleyជាមួយ Chelsea ប្រហែលជាអស់និស្ស័យនឹងគ្នានៅរដូវកាលនេះហើយ បន្ទាប់ពីកាសែត TheMirror ចុះផ្សាយថា ក្លិបតោខៀវ ដែលបច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់លោកThomas Tuchel កំពុងសម្លឹងរកទីផ្សារដើម្បីលក់រូបគេចេញឱ្យបាននៅទីផ្សារដោះដូចកីឡាកររដូវក្តៅនេះ៕
ប្រភព៖ Sportskeeda