ហូឡង់៖ លោក Marco van Basten បាននិយាយថាវាពិតជាគ្រោះថ្នាក់សម្រាប់ Wout Weghorst បើសិនរូបគេចូលរួមជាមួយ Manchester United ដោយសារក្លិបនេះមានកីឡាករសញ្ជាតិហូឡង់ច្រើនពេក។
លោកក៏បានលើកហេតុផលដែរថា Weghorst មិនមែនជាកីឡាករដែលបិសាចក្រហមត្រូវការនោះឡើយ ស្របពេលលេចឮដំណឹងថារូបគេជិតផ្ទេរមកកាន់ទឹកដី Old Trafford ហើយ។
ភាគីលោក Erik Ten Hag កំពុងត្រូវការខ្សែប្រយុទ្ធបន្ថែម បន្ទាប់ពីការចាកចេញរបស់ Cristiano Ronaldo ដោយកន្លងមកក្លិបចង់ទិញយក Cody Gakpo ពី PSV តែក៏បរាជ័យដោយសារ Gakpo ផ្លាស់ទៅ Liverpool ទើបងាកមករក Weghorst វិញ។
យ៉ាងណាមិញ លោក van Basten ថាការផ្ទេររបស់ Weghorst ទៅ Man UTD គឺដូចជំនាន់លោក Ronald Koeman យកកីឡាករហូឡង់មកលេងនៅ Barcelona អ៊ីចឹង៖
ប្រភព៖ sportskeeda