បរទេស៖ ខ្សែការពារជើងចាស់របស់ក្លិប ParisSaint Germain លោក Tripy Makonda ថា Lionel Messi គួរតែជួយជ្រោមជ្រែង និយាយបញ្ចុះបញ្ចូល ឲ្យ Kylian Mbappe បន្តស្នាក់នៅ PSG។
ជាការពិតណាស់ អ្នកគាំទ្រក្លិបយក្សបារាំង PSG ទាំងអស់កំពុងមានការព្រួយបារម្ភយ៉ាងចំពោះអនាគតរបស់ Mbappe នៅឯក្លិបពីព្រោះថា គេនៅសល់កុងត្រាប្រមាណជា ៦ខែទៀត ប៉ុណ្ណោះ មុននឹងកុងត្រាត្រូវផុតកំណត់ហើយក្លិបពុំទាន់មានបើកការចរចារបន្តកុងត្រាថ្មីអ្វីឡើយជាមួយគេ។ ទន្ទឹមនឹងនេះផងដែរ R.Madrid នៅតែបន្តដុតដៃដុតជើង ព្យាយាមតាមប្រមាញ់ ខ្សែប្រយុទ្ធជម្រើសជាតិបារាំងខាងលើ ដោយហ៊ានផ្តល់សំណើររហូតដល់២៦០លានដុល្លា ដើម្បីឲ្យគេមករួមក្រុម ក៏ប៉ុន្តែយ៉ាងមិញ R.Madrid អាចនឹងមានឱកាសល្អក្នុងការយកគេមករួមក្រុមវិញ ដោយគ្មានតម្លៃខ្លួនប្រសិនជាកុងត្រាគេត្រូវផុតកំណត់បានសម្រេច។
លោក Makonda បាននិយាយថា៖
ប្រភព៖ sportskeeda