ទំនងអត់? PSG ប្រុងជះលុយ ១៥០លាន ដើម្បីយកជម្រើសជាតិអ៊ុយរ៉ាហ្គាយរូបនេះ មកជំនួស Mbappe - TrueID

ទំនងអត់? PSG ប្រុងជះលុយ ១៥០លាន ដើម្បីយកជម្រើសជាតិអ៊ុយរ៉ាហ្គាយរូបនេះ មកជំនួស Mbappe

May 13, 2022

បរទេស៖ ក្លិប Paris Saint Germain ត្រូវបានរាយការណ៍ថា ពួកគេកំពុងត្រៀមនឹងជះលុយ ១៥០លានអឺរ៉ូ (ឬប្រមាណ ១៥៥លានដុល្លា) ដើម្បីយកកីឡាករ Darwin Nunez ពី Benefica មកជំនួស Kylian Mbappe

ជាការពិតណាស់ អនាគតរបស់ Mbappe ជាមួយ PSG គឺនៅមានភាពស្រពិចស្រពិលខ្លាំង បន្ទាប់ពីគ្មានដំណឹងណាមួយ ដែលបង្ហាញប្រាប់ថា Mbappe នឹងបន្តកុងត្រាថ្មីជាមួយ PSG ឬអត់ នោះទេ។ លើសពីនេះផងដែរ Mbappe នៅតែជាគោលដៅចម្បងរបស់ R.Madrid ជានិច្ច ក្រោយពេល Haaland ត្រូវបាន Man City ឆក់យកទៅបានសម្រេច។

បើយោងទៅតាមសារកាសែត Ojogo.pt បានចុះផ្សាយឲ្យដឹងថា​ បន្ទាប់ពី Nunez បានបង្ហាញសមត្ថភាពបានយ៉ាងល្អឲ្យក្លិប Benefica ក្នុងរដូវកាលនេះ ដោយគេបង្ហាញខ្លួនឲ្យក្រុមបាន​ ២៨ប្រកួត និង រកគ្រាប់បាល់បាន ២៦គ្រាប់ បានទាក់ទាញចំណាប់អារម្មណ៍ក្លិប PSG យ៉ាងខ្លាំង ដោយពួកគេសម្លឹងឃើញ កីឡាករជម្រើសជាតិអ៊ុយរ៉ាហ្គាយខាងលើ សម្រាប់ជំនួស Mbappe តែម្តង ប្រសិនបើ Mbappe នឹងចាកចេញនៅពេលចប់រដូវកាលនេះ៕

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...