បរទេស៖ Gareth Bale ខ្សែប្រយុទ្ធសញ្ជាតិ វែលន៍ យប់មិញបានបង្ហាញខ្លួនជាលើកដំបូងឱ្យក្រុម LosAngeles FC ក្រោយចាកចេញពីក្រុម អធិរាជស Real Madrid នៅដំណាច់រដូវកាលនេះ។
ជាការពិតណាស់ នៅរដូវក្តៅនេះ Baleបានចាកចេញពី Real Madrid ក្រោយផុតកុងត្រាជាមួយក្លិបហើយខ្សែប្រយុទ្ធរូបនេះបានធ្វើការសម្រេចចិត្តយ៉ាងគួរឱ្យភ្ញាក់ផ្អើល ដោយរូបគេមិនបន្តលេងនៅក្លិបក្នុងទ្វីបអឺរ៉ុប ទៀតទេ បន្ទាប់ពីគាត់ផ្លាស់មកចូលរួមជាមួយ Los Angeles ដែលជាក្លិបកំពុងប្រកបអាជីពនៅលីគរបស់ សហរដ្ឋអាមេរិកវិញ។
គួរបញ្ជាក់ថា យប់មិញនេះ Bale បានបង្ហាញខ្លួនជាលើកដំបូងឱ្យក្រុម Los Angeles នៅក្នុងការប្រកួតក្របខណ្ឌ MajorLeague Soccer ដោយរូបគេប្តូរចូលនៅនាទីទី ៧០ នៃវគ្គទី២, ខណៈការប្រកួតនោះ LAFC បានទទួលជ័យជម្នះទៅលើក្រុមNashville ក្នុងលទ្ធផល ២-១៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖