អង់គ្លេស៖ ក្លិប Newcastle ត្រូវបានគេរាយការណ៍ថាបានចរចាជាមួយ Manchester United ក្នុងការសុំទិញយកខ្សែបម្រើ Scott McTominay នៅខែមករានេះ។
ភាគីលោក Eddie Howe ចង់បាន McTominay ទៅរួមក្រុមតាំងពីរដូវក្ដៅឆ្នាំមុនមកម៉្លេះតែមិនបានសម្រេចក៏បន្តតាមយកនៅខែមករានេះទៀត ខណៈដែលកីឡាករសញ្ជាតិស្កុតឡែនរូបនេះ ពុំសូវមាននាទីចូលលេងច្រើនដូចមុន ក្រោយការមកដល់របស់ Casemiro ។
សារព័ត៌មាន The Athletic បានផ្សាយថា Newcastle បានចរចាជាមួយបិសាចក្រហមរួចមកហើយ ប៉ុន្តែភាគីលោក Erik Ten Hag ទំនងជាបដិសេធមិនលក់ McTominay នោះទេ។
លោក Ten Hag ចង់រក្សា Scott McTominay ទុកនៅក្នុងក្រុមបើទោះបីជាគេមិនសូវបានចូលលេងទៀងទាត់ក៏ដោយ៕
ប្រភព៖ thesun