បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២៣ ក្រុមម្ចាស់ផ្ទះ Al-Nassr បានបើកទ្វាកីឡដ្ឋានរបស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Al-Wehda នៅក្នុងការប្រកួតសប្តាហ៍ទី ១៦ នៃក្របខណ្ឌ Saudi Pro League។
ជាការពិតណាស់ ក្រុមម្ចាស់ផ្ទះ Al-Nassr ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេទទួលជ័យជម្នះទៅលើក្រុម Al-Wehda ក្នុងលទ្ធផល ៤-០ ដែល ៤ គ្រាប់គឺរកបានដោយ Cristiano Ronaldo ទាំង ៤ គ្រាប់ ពោលគឺនៅនាទីទី ២១, ៤០, ៥៣(P) និង ៦១។
គួរបញ្ជាក់ថា Al-Nassr បច្ចុប្បន្នកំពុងឈរនៅកំពូលតារាងនៃក្របខណ្ឌ Saudi Pro League ដដែលមាន ៣៧ ពិន្ទុក្នុងដៃ, ចំណែក Al-Wehda វិញកំពុងឈរនៅលេខរៀងទី ១៣ មាន ១៥ ពិន្ទុ។
សូមទស្សនាវីដេអូខាងក្រោម៖