PSG អស់​ការ​អត់ធ្មត់​នឹង Mbappe ដោយសារការចរចា​កិច្ច​សន្យា​ថ្មី​មិន​ទទួល​បាន​លទ្ធផល​ - TrueID

PSG អស់​ការ​អត់ធ្មត់​នឹង Mbappe ដោយសារការចរចា​កិច្ច​សន្យា​ថ្មី​មិន​ទទួល​បាន​លទ្ធផល​

April 2, 2021

បារាំង៖ យោងតាមរបាយការណ៍នៅប្រទេសបារាំងបានអោយដឹងថា ParisSaint-Germain បានអស់ការអត់ធ្មត់​យ៉ាង​ឆាប់​រហ័សជាមួយនឹងការបដិសេធរបស់Kylian Mbappe ក្នុងការធ្វើកិច្ចសន្យាថ្មី​ ហើយបានបញ្ឈប់​ការស្នើ​តម្លៃ​ខ្លួន​របស់គាត់។

Kylian Mbappe
Kylian Mbappe

Mbappe បានរកគ្រាប់បាល់បាន ១២០គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១៦០ លើកសម្រាប់ក្រុម PSG ចាប់តាំងពី​បាន​​​វិលត្រឡប់មកពីប្រទេសម៉ូណាកូវិញនៅឆ្នាំ២០១៧ហើយត្រូវបានគេចាត់ទុកជា​កីឡាករឆ្នើមម្នាក់ក្នុង​ចំណោម​កីឡាករ​ប្រយុទ្ធឆ្នើម​បំផុតក្នុងពិភពបាល់ទាត់នៅអាយុ២២ ឆ្នាំ។

Kylian Mbappe
Kylian Mbappe

កិច្ចព្រមព្រៀងនាពេលបច្ចុប្បន្នរបស់បារាំងនឹងផុតកំណត់នៅខែមិថុនាឆ្នាំ២០២២ ហើយក្លិបយក្សលំដាប់ទី១នេះបាន​អស់សង្ឃឹមសម្រាប់គាត់ក្នុងការបង្ហាញអនាគតដ៏វែងឆ្ងាយ​របស់គាត់ទៅកាន់ក្លឹបចំពេលមានការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់Liverpool,Real Madrid និង Juventus ។

Kylian Mbappe
Kylian Mbappe

សង្គ្រាមដេញថ្លៃកម្រិតធ្ងន់ទំនងជានឹងកើតឡើងប្រសិនបើកិច្ចចរចាកិច្ចសន្យារបស់Mbappeនៅតែបន្តជាប់​គាំង​ហើយ PSG អាចនឹងត្រូវបង្ខំចិត្តលក់គាត់ចេញដើម្បីបានប្រាក់ខ្លះចៀសវាងការបាត់បង់គាត់ក្នុងការផ្ទេរដោយ​គ្មាន​តម្លៃ​ខ្លួន ខណៈកិច្ចសន្យានៅសល់រយៈពេលតែមួយឆ្នាំប៉ុណ្ណោះ។

Kylian Mbappe
Kylian Mbappe

យោងតាមសារព័ត៌មាន LeParisien បានអោយដឹងថានាយកកីឡា PSG លោក Leonardoនិងម្ចាស់ឈ្មោះ Nasser Al-Khelaifi មានការអាក់អន់ស្រពន់ចិត្តដោយការចរចារជាមួយMbappe មិនបានលទ្ធផល៕

ទាក់ទងជាមួយ:
ការងារជីវិតអនាគត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...