អ៊េមណាស់! ទាំង Messi និង Mbappe កំពុងរំអុកថ្នាក់លើក្លិបឱ្យនាំយកកីឡាករ Barca រូបនេះមកកាន់ PSG - TrueID

អ៊េមណាស់! ទាំង Messi និង Mbappe កំពុងរំអុកថ្នាក់លើក្លិបឱ្យនាំយកកីឡាករ Barca រូបនេះមកកាន់ PSG

January 6, 2023

បរទេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Paris Saint-Germain ទាំង Lionel Messi និង Kylian Mbappe កំពុងទន្ទឹងរង់ចាំចង់ឱ្យ Frenkie de Jong ខ្សែបម្រើឆ្នើមរបស់ Barcelona ផ្លាស់មកលេងនៅទឹកដី Parc des Prince ជាមួយខ្លួន។

De Jong
De Jong

De Jong កំពុងត្រូវបានក្លិបធំៗនៅ អឺរ៉ុប ចាប់អារម្មណ៍ខ្លាំងមែនទែន បន្ទាប់ពីរូបគេបង្ហាញទម្រង់លេងល្អគួរឱ្យកត់សម្គាល់ជាមួយក្លិបអ្នកមានបុណ្យ FC Barcelona, ខណៈកាលពីដើមរដូវកាលកន្លងទៅ Manchester United គឺជាក្លិបមួយ​ ដែលបង្ហាញចំណាប់អារម្មណ៍ចង់បានកីឡាករសញ្ជាតិ ហូឡង់ រូបនេះមែនទែន។

Messi និង Mbappe
Messi និង Mbappe

ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះ PSG ក៏លេចឮថាចង់បានកីឡាកររូបនេះផងដែរ ហើយបន្ថែមពីនេះទៀតកាសែត បារាំង Le Parisien បានឱ្យដឹងថា Messi និង Mbappe ពិតជាចង់ឃើញ De Jong មកលេងជាមួយខ្លួនមែនទែន ហើយពួកគេក៏កំពុងរំអុកក្លិបឱ្យទិញយកខ្សែបម្រើវ័យ ២៥ ឆ្នាំរូបនេះផងដែរ៕

ប្រភព៖​ Sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...