បរទេស៖ អ្នកចាត់ការក្រុមមេឃខៀវ Manchester City លោក Pep Guardiola នឹងអនុញ្ញាតឱ្យ Erling Haaland ចាកចេញពីក្លិប ប្រសិនបើគាត់អាចចុះហត្ថលេខាលើ Harry Kane ពី Tottenham Hotspur បាន, នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Diariogol។
Man City បានចុះហត្ថលេខាលើ Haaland ពី Borussia Dortmund នៅរដូវក្តៅមុនក្នុងតម្លៃ ៥១ លានផោន ឬប្រមាណជា (៦២ លានដុល្លារអាមេរិក) ក្នុងនោះខ្សែប្រយុទ្ធសញ្ជាតិ ន័វែស វ័យ ២២ ឆ្នាំពិតជាបង្ហាញសមត្ថភាពលេចធ្លោរមែនទែន ដោយពេលនេះរូបគេស៊ុតបញ្ចូលទីបាន ៣១ គ្រាប់ហើយ ក្នុងចំណោមការបង្ហាញខ្លួន ២៨ ប្រកួតកន្លងមក។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ខ្លះបានលើកឡើងថា អ្នកគ្រប់គ្រង និងតារារូបនេះ មិនសូវមានទំនាក់ទំនងល្អនឹងគ្នានោះទេ ហើយបច្ចុប្បន្នក៏ពិបាកយល់ចិត្តគ្នាផងដែរ។ ហើយគ្រូបង្វឹកសញ្ជាតិ អេស្ប៉ាញ ក៏កំពុងចង់លក់ Haaland ចេញផងដែរ ដោយចង់នាំយក Kane មកជំនួសវិញ៕
ប្រភព៖ Sportskeeda