បរទេស៖ យោងទៅតាមរបាយការណ៍បានឲ្យដឹងថា ក្លិប Barcelona ចង់ដាក់ឲ្យ ខ្សែការពារស្លាបឆ្វេង Jordi Alba ទៅកាន់ក្លិប Inter Milan ខ្ចីជើង ក្នុងរដូវកាលនេះ។
ជាការពិតណាស់ កីឡាករវ័យ៣៣ឆ្នាំខាងលើ ជាខ្សែការពារដ៏សំខាន់មួយរូបសម្រាប់ Barca ចាប់តាំងពីគេផ្លាស់ពីក្លិប Valencia មកទឹកដី Camp Nou នេះ តាំងពីឆ្នាំ ២០១២ មកម្ល៉េះ។ គួរបញ្ជាក់ ផងដែរថា Alba ឈានចូលវ័យកាន់តែជ្រេហើយ ដូច្នេះទើប Barca ចង់ឲ្យគេចេញរកទ្រនំថ្មី បណ្តោះអាសន្នសិន ទើបពួកគេអាចយកចំណូលថ្មីណាមួយដែលកំពុងពេញកម្លាំងមកជំនួសកន្លែងគេបាន។
បើយោងទៅតាមសារកាសែត Marca បានចុះផ្សាយឲ្យដឹងថា Barca ចង់ដាក់ Alba ឲ្យក្លិប Inter ខ្ចីជើងរយៈពេលវែង ក៏ប៉ុន្តែយ៉ាងណាមិញ បើតាមសាមីខ្លួនគឺ បានបញ្ចាក់ឲ្យដឹងថា រូបគេមិនចង់ចាកចេញទៅទីណានោះទេ ដោយគេនៅតែមានបំណងចង់ស្នាក់នៅ Barca បន្ត៕
ប្រភព៖ sportsmole