Real Madrid កំពុងមានទំនុកចិត្តថាអាចទិញយក ជើងខ្លាំងជម្រើសជាតិអង់គ្លេសរូបនេះក្នុងតម្លៃ ១០០លាន - TrueID

Real Madrid កំពុងមានទំនុកចិត្តថាអាចទិញយក ជើងខ្លាំងជម្រើសជាតិអង់គ្លេសរូបនេះក្នុងតម្លៃ ១០០លាន

December 22, 2022

អេស្ប៉ាញ៖ ក្លិប Real Madrid មានទំនុកចិត្តថាពួកគេអាចទិញយកខ្សែបម្រើ Jude Bellingham នៃក្លិប Borussia Dortmund ។

ខ្សែបម្រើ Jude Bellingham
ខ្សែបម្រើ Jude Bellingham

​Bellingham ជាតារាឆ្នើមរបស់ Dortmund និងក្រុមជម្រើសជាតិអង់គ្លេស ដោយរូបគេរកបាន ១ គ្រាប់នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២។​

ខ្សែបម្រើ Jude Bellingham
ខ្សែបម្រើ Jude Bellingham

ការលេងដ៏ពូកែរបស់ Bellingham បានទាក់ភ្នែកក្លិបជាច្រើនដូចជា Real Madrid, Manchester City , Liverpool និង Paris Saint-Germain ជាដើមប៉ុន្តែតម្លៃខ្លួនរបស់គេគឺខ្ទង់ ១០០លានផោន(ស្មើនឹងប្រមាណ ១២០.៩ លានដុល្លារ)ឯណោះ។​

ខ្សែបម្រើ Jude Bellingham
ខ្សែបម្រើ Jude Bellingham

ភាគីលោក Carlo Ancelotti ឯណេះវិញត្រៀមយករូបគេមករួមក្រុមនៅរដូវក្ដៅឆ្នាំ២០២៣ខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់ Sportmail ។

ខ្សែបម្រើ Jude Bellingham
ខ្សែបម្រើ Jude Bellingham

​គួរបញ្ជាក់ផងដែរថា Jude Bellingham រកបាន២១គ្រាប់និងបញ្ជូនបាល់១៩​គ្រាប់ ក្នុងការបង្ហាញខ្លួន១១២ប្រកួតឲ្យ Borussia Dortmund ៕

ប្រភព៖​ dailymail

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...