ដឹងកំហុស! លោក Carragher សារភាពថា លោកខុសហើយ ដែលពីមុនធ្លាប់រិះគន់ និងមើលស្រាលកីឡាករ Man UTD រូបនេះ - TrueID

ដឹងកំហុស! លោក Carragher សារភាពថា លោកខុសហើយ ដែលពីមុនធ្លាប់រិះគន់ និងមើលស្រាលកីឡាករ Man UTD រូបនេះ

February 10, 2023

បរទេស៖ ជើងចាស់លោក Jamie Carragher បានសារភាពត្រង់ៗថា លោកខុសហើយ ដែលពីមុនលោកធ្លាប់រិះគន់ និងមើលស្រាលទៅលើខ្សែការពារ Lisandro Martinez របស់ Manchester United។

Lisandro Martinez
Lisandro Martinez

រម្លឹកថា Man UTD បានសម្រេចកិច្ចព្រមព្រៀងទិញយក Martinez ពី Ajax កាលពីដើមរដូវកាលកន្លងទៅក្នុងតម្លៃ ៥៧ លានផោន ឬប្រមាណជា (៧០ លានដុល្លារអាមេរិក)។

យ៉ាងណាមិញ បន្ទាប់ពី Man UTD ទិញបាន Martinez ភ្លាមៗ លោក Carragher ធ្លាប់បានរិះគន់ខ្សែការពាររូបនេះនឹងមិនអាចទ្រាំទ្រនៅ Premier League បានយូរទេ ដោយសារតែគេមានកម្ពស់ទាប។

ប៉ុន្តែឥឡូវអ្វីៗហាក់មានការប្រែប្រួលខុសស្រឡះពីការលើកឡើងរបស់វីរបុរសក្រុម Liverpool ខាងលើ ដោយបច្ចុប្បន្នខ្សែការពារសញ្ជាតិ អាហ្សង់ទីន កំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ ដែលមិនអាចខ្វះបានរបស់ក្រុមបិសាចក្រហម។

លោក Jamie Carragher
លោក Jamie Carragher

ទាក់ទងនឹងរឿងខាងលើ, លោក Carragher បានថ្លែងប្រាប់សារព័ត៌មាន The Overlap យ៉ាងដូច្នេះថា៖

ប្រភព៖​ Metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...