គ្រូអស់ជំនឿចិត្តហើយ! Koeman ចង់ឲ្យ Barca វ៉ៃចេញកីឡាករពីររូបនេះ - TrueID

គ្រូអស់ជំនឿចិត្តហើយ! Koeman ចង់ឲ្យ Barca វ៉ៃចេញកីឡាករពីររូបនេះ

August 4, 2021

អេស្ប៉ាញ៖ យោងតាមសេចក្ដីរាយការណ៍ លោកគ្រូបង្វឹក Ronald Koeman នៃក្លិប Barcelona ចង់ឲ្យក្លិបលក់ ខ្សែការពារ Samuel Umtiti និង Martin Braithwaite ចេញ ។

ខ្សែការពារ Samuel Umtiti
ខ្សែការពារ Samuel Umtiti
ខ្សែប្រយុទ្ធ Martin Braithwaite 
ខ្សែប្រយុទ្ធ Martin Braithwaite 

កីឡាករពីររូបនេះពុំបានចូលលេងសូម្បីមួយនាទីក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលជាមួយ Stuttgart នៅឯប្រទេស អាល្លឺម៉ង់ ដូច្នេះវាជាសញ្ញាមួយបញ្ជូនទៅពួកគេថាលោកគ្រួលែងត្រូវការពួកគេហើយ។

លោកគ្រូបង្វឹក Ronald Koeman
លោកគ្រូបង្វឹក Ronald Koeman

ខ្សែការពារ Samuel Umtiti បានរងរបួសធ្ងន់ជាច្រើនដងចាប់តាំងពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០១៨ ដែលធ្វើឲ្យគេពុំសូវបានចូលលេងលើទីលានហើយបើទោះជានៅរដូវកាលថ្មីនេះ Umtiti ខំប្រឹងហ្វឹកហាត់ដើម្បីបង្ហាញលោកគ្រូថាគេអាចស្តារទម្រង់លេងឡើងវិញបានក៏លោកគ្រូនៅតែមិនជឿជាក់។ 

ខ្សែការពារ Samuel Umtiti
ខ្សែការពារ Samuel Umtiti

ខណៈនោះដែរ ខ្សែប្រយុទ្ធ Martin Braithwaite ក៏នឹងត្រូវក្លិបដោះលែងឲ្យចាកចេញដែរព្រោះគេអាចនឹងពុំសូវមាននាទីលេងដោយសារ Barcelona បាននាំយកខ្សែប្រយុទ្ធ Sergio Aguero និង Memphis Depay មកបានហើយ៕

ខ្សែប្រយុទ្ធ Martin Braithwaite
ខ្សែប្រយុទ្ធ Martin Braithwaite

ប្រភព៖​ marca

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...