បើល្អម្លឹងៗ! សូម្បីលោក Pele ក៏ចេញមុខសរសើរកីឡាករ R.Madrid រូបនេះដែរ ក្រោយឃើញម្សិលមិញលេងល្អពេក - TrueID

បើល្អម្លឹងៗ! សូម្បីលោក Pele ក៏ចេញមុខសរសើរកីឡាករ R.Madrid រូបនេះដែរ ក្រោយឃើញម្សិលមិញលេងល្អពេក

May 6, 2022

បរទេស៖ លោក Pele អតីតវីរះបុរសរបស់ក្រុមជម្រើសជាតិ ប្រេស៊ីល បានផ្ញើសារក្នុងន័យអបអរសារទរទៅកាន់ខ្សែប្រយុទ្ធស្លាបវ័យក្មេងRodrygo ក្រោយរូបគេបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យនៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់Champions League ម្សិលមិញ។

រូបភាព
រូបភាព

ជាការពិតណាស់ នៅក្នុងការប្រកួតវគ្គ ១/៤ ជើងទី ២ នៃពានរង្វាន់ UCL ម្សិលមិញ,Real Madrid បានវាយបកយកឈ្នះទៅលើក្រុម ManchesterCity នៅទឹកដី Santiago Bernabeu ក្នុងលទ្ធផល ៣-១, ក្នុងនោះ Rodrygoក៏បានចូលរួមចំណែកស៊ុតបញ្ចូលទី ២ គ្រាប់ផងដែរ។

រូបភាព
រូបភាព

រម្លឹកការប្រកួតម្សិលមិញ Rodrygo ខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល ពិតជាបង្ហាញសមត្ថភាពលេចធ្លោរមែនទែន, ជារួមបន្ទាប់ពីរូបគេផ្លាស់ប្តូរចូលនៅនាទីទី ៦៨ បានធ្វើឱ្យទម្រង់លេងរបស់ R.Madrid ហាក់មានការប្រែប្រួលសឹងតែ ៣៦០ ដឺក្រេ, ពោលចាយពេលត្រឹមតែ ៥ នាទីប៉ុណ្ណោះ R.Madrid អាចវាយបកទៅលើក្រុម Man City បាន ៣ គ្រាប់។

រូបភាព
រូបភាព

ក្រោយបញ្ចប់ការប្រកួតលោក Pele បានផ្ញើរសារនៅលើ Twitter របស់ខ្លួនយ៉ាងដូច្នេះថា៖

រូបភាព
រូបភាព

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...