បើកភ្លើងខៀវហើយ! Real Madrid នឹងលក់តារាជួរមុខរូបនេះក្នុងតម្លៃ៥២លានផោន - TrueID

បើកភ្លើងខៀវហើយ! Real Madrid នឹងលក់តារាជួរមុខរូបនេះក្នុងតម្លៃ៥២លានផោន

June 12, 2021

អេស្ប៉ាញ៖ យោងតាមសេចក្ដីរាយការណ៍ពី El Partidazo de COPE ក្លិបអធិរាជស Real Madrid នឹងលក់ ខ្សែការពារ Raphael Varane ក្នុងតម្លៃខ្ទង់ ៥២លានផោន (ស្មើនឹងប្រមាណ៧៣.៦លានដុល្លារ) នៅរដូវក្ដៅខាងមុខនេះខណៈកីឡាករសញ្ជាតិបារាំងរូបនេះកំពុងស្ថិតក្នុងរ៉ាដារបស់បិសាចក្រហម Manchester United ។

ខ្សែការពារ Raphael Varane
ខ្សែការពារ Raphael Varane

កីឡាករវ័យ២៨ឆ្នាំរូបនេះនៅសល់កុងត្រាតែ១ឆ្នាំទៀតប៉ុណ្ណោះ ប៉ុន្តែមើលទៅ Varane ហាក់បីដូចជាមិនចង់បន្តកុងត្រាថ្មីឡើយ ទើបក្លិប Real Madrid នឹងបើកភ្លើងខៀវព្រមស្តាប់សំណើក្លិបនានាដែលចង់បានខ្សែការពារឆ្នើមរូបនេះ។

ខ្សែការពារ Raphael Varane
ខ្សែការពារ Raphael Varane

ខណៈនោះដែរ លោកគ្រូបង្វឹក Ole Gunnar Solskjaer ចង់បានខ្សែការពារឆ្នើមមួយរូបមកចាប់ដៃគូជាមួយប្រធានក្រុម Harry Maguire ដែល Raphael Varane ជាជម្រើសដ៏ស័ក្តិសមបំផុតដោយកន្លងមកក៏ធ្លាប់លេចឮព័ត៌មានចចាមអារ៉ាមថា Man UTD ចង់បាន Varane តាំងពីរដូវកាលមុនម៉្លេះ។

ខ្សែការពារ Raphael Varane
ខ្សែការពារ Raphael Varane

គួររម្លឹកផងដែរថា ខ្សែការពារ Raphael Varane បង្ហាញខ្លួនឲ្យ Real Madrid បាន៣៦០ប្រកួតដោយចំណាយពេលដល់ទៅ១០រដូវកាលជាមួយក្លិប ដោយបានឈ្នះពាន Champions League ៤ និងពាន La Liga ៣ផងដែរ៕

ខ្សែការពារ Raphael Varane
ខ្សែការពារ Raphael Varane

ប្រភព៖​ dailymail

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...